_medium.jpg)
- 2017-08-08 23:37:31
- ព័ត៌មាន
អបអរសាទរ! ស្ដេចចាប៉ី ប្រាជ្ញ ឈួន ទទួលបានផ្ទះមួយខ្នងពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន
- 2017-08-08 23:37:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! ស្ដេចចាប៉ី ប្រាជ្ញ ឈួន ទទួលបានផ្ទះមួយខ្នងពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន
ចន្លោះមិនឃើញ
លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន វីរៈសិល្បៈចាប៉ីដងវែង បានទទួលផ្ទះមួយខ្នងពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្សី នៅព្រឹកថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០១៧ ។ នេះបើតាមវិបសាយក្រសួងព័ត៌មាន។
ទំព័រវិបសាយដដែលបញ្ជាក់ថា ផ្ទះមួយខ្នងដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវប្រគល់ជូន លោក ព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន មានទីតាំងនៅ ភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
ក្រៅពីប្រគល់ផ្ទះ១ខ្នងជូន ស្ដេចចាប៉ី ប្រាជ្ញ ឈួន ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បាននាំយកសម្ភារៈមួយចំនួនទៅប្រគល់ជូនចាស់ព្រឹទ្ធាចារ្យរូបនេះផងដែរ។ ក្នុងនោះរួមមានថវិកា ៥០០ ដុល្លារ ទូរទស្សន៍៤០ អ៊ីង ១គ្រឿង បំពាក់ DTV ព្រមទាំងសម្ភារៈមួយចំនួនទៀត។
គួរបញ្ជាក់ថា ផ្ទះដែលជាអំណោយរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាននេះមានទទឹង ៥ ម៉ែត្រ បណ្ដោយ៧ ម៉ែត្រ ដោយចំណាយថវិកា ៨ ៨០០ ដុល្លារ ក្នុងការសាងសង់។
ចុចអាន៖ជុំវិញរឿងរ៉ាវ លោកតា ប្រាជ្ញ ឈួន
ចុចអាន៖មិនធម្មតាទេ បើដឹងដើមទុនផលិតភាពយន្តភាគ "សិសិររដូវក្នុងបេះដូង"
ចុចអាន៖ភ្ញាក់ផ្អើល ពេលដឹងពីតម្លៃវះកាត់កែដើមទ្រូង២ដងរបស់ ប៉ុបពី