• 2017-08-10 20:06:22
  • ស្ទីលតារា

ចង់​ស្គម​ថែម​ទៀត រ៉ា បូទី អត់ទ្រាំហាត់​ប្រាណ​ទាំង​កណ្ដាល​ថ្ងៃ (វីដេអូ)

  • 2017-08-10 20:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ សាន់ដេ រ៉ា បូទី ដែល​ធ្លាប់​ទម្លាយ​ពី​អតីត​កាល​របស់​ខ្លួន​ថា​ កាល​ពី​មុន​ចូល​សិល្បៈ​ស៊ប់​ នាង​គឺ​ជា​នារី​ម្នាក់​ដែល​មាន​រូប​រាង​ធាត់​ ដោយ​មាន​ទម្ងន់​រហូត​ទៅ​ដល់​៨០​គីឡូ​ពេល​នោះ។

ក្នុង​នោះ នាង​ក៏​ធ្លាប់​លើក​ឡើង​ពី​វិធី​ដែល​ធ្វើ​ឲ្យ​នាង​សម្រក​​ទម្ងន់ ៨០​ មក​ ៥៥គីឡូ​ថា នាង​ខំ​បង្អត់​អាហារ​ និង​ធ្វើ​លំហាត់​ប្រាណ​​នៅ​ក្លឹប​ហាត់​ប្រាណ ដើម្បី​ឲ្យ​រាង​កាយ​មាន​តុល្យភាព​ និង​សាច់​ណែន​ល្អ។

នា​ពេល​ថ្មី​ៗក្រុមការងារ Sabay បាន​ប្រទះឃើញ រ៉ា បូទី ​ដើរ​ហាត់​ប្រាណ​នៅ​តាម​សួន​សាធារណៈ​​ ជា​មួយ​បង​ប្រុស​នាង​ទាំងកណ្ដាលថ្ងៃក៏​ឆ្មក់​យក​សកម្មភាព​ហាត់​ប្រាណ​របស់​នាង​តែ​ម្ដង៕

អាន៖ រ៉ា បូទី បង្អត់​ អាហារ​សម្រក​ទម្ងន់

អត្ថបទ៖ សុខណា

មតិយោបល់