_medium.jpg)
- 2017-08-13 22:40:09
- ភាពយន្ត
ហេតុផលពិសេសនេះធ្វើឲ្យទូរទស្សន៍១ចុះកុងត្រា៣ឆ្នាំជាមួយ ព្រះ កាយច័ន្ទ
- 2017-08-13 22:40:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលពិសេសនេះធ្វើឲ្យទូរទស្សន៍១ចុះកុងត្រា៣ឆ្នាំជាមួយ ព្រះ កាយច័ន្ទ
ចន្លោះមិនឃើញ
នៅក្នុងពិធីក្រុងពាលីខ្សែភាពយន្តភាគរឿង "ទណ្ឌកម្មស្នេហ៍" របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នៅសណ្ឋាគារ សូហ្វីតែល ព្រឹកមិញនេះ ព្រះ កាយច័ន្ទ ជាតួឯកស្រីក្នុងរឿងខាងលើបានរៀបរាប់ថានាងបានចុះកុងត្រាជាមួយស្ថានីយទូរទស្សន៍រយៈពេល៣ឆ្នាំ។
តួឯកស្រីរូបនេះបន្តថា ក្រោយពីថតរឿង "ច័ន្ទវង្វេងមេឃ" ចប់រួចរាល់ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ពេញចិត្តសមត្ថភាព និងទេពកោសល្យសម្ដែងរបស់នាង ទើបសម្រេចឲ្យចុះកុងត្រាតែម្ដងទៅ។ រយៈពេល៣ ឆ្នាំនៃការចុះកុងត្រា នាងគ្មានសិទ្ធិថតខ្សែភាពយន្តឲ្យទូរទស្សន៍ផ្សេងក្រៅពីប៉ុស្តិ៍នោះទេ បើគ្មានការអនុញ្ញាត។
“នេះជារឿងទី២ របស់នាងខ្ញុំនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥ បន្ទាប់ពីចុះកុងត្រាបានកន្លះឆ្នាំ ការចុះកុងត្រានេះ ខ្ញុំទទួលបានជាប្រាក់ខែជាប្រចាំពីទូរទស្សន៍ ចំណែកឯប្រាក់ខែដែលខ្ញុំទទួលបានប៉ុន្មាន សុំលាក់សិនបង តែក្នុង១ឆ្នាំខ្ញុំចេញថតឲ្យប៉ុស្តិ៍លេខ៥ ២ ទៅ ៣ រឿង បើសិនជាយើងមានពេលវេលា" ។ ព្រះ កាយច័ន្ទ ថ្លែងបញ្ជាក់។
ក្នុងពិធីក្រុងពាលីនេះដែរ លោក ស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យការផ្សាយនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥បានមានប្រសាសន៍ថា រឿង "ទណ្ឌកម្មស្នេហ៍" ជាប្រភេទរឿងបែបមនោសញ្ចេតនាស្នេហាកាច់កុងគ្នា រវាងតួឯកប្រុសស្រីទាំងពីរ។ រឿងនេះមាន៣០ ទៅ៣៥ ភាគ នឹងចាប់ផ្ដើមចេញថតនៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០១៧ ស្អែកនេះ គ្រោងនឹងដាក់បញ្ចាំងនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥នៅខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខ។
ខ្សែភាពយន្តភាគរឿង "ទណ្ឌកម្មស្នេហ៍" ចូលរួមសម្ដែងដោយ លោក សូ ឆានី ព្រះ កាយច័ន្ទ ទឹម រដ្ឋា នៅ ដាណា យូឌីស្កូ ឯក សុភារិទ្ធ ហេង ដាវី តូច ស្រីពេជ្រ ព្រមទាំងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត៕