
- 2017-08-14 21:35:39
- ភាពយន្ត
ឱកាសល្អសម្រាប់កូនខ្មែរ Scott Neeson បង្រៀនផលិតភាពយន្តខ្នាតអន្តរជាតិ ដោយឥតគិតថ្លៃ
- 2017-08-14 21:35:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសល្អសម្រាប់កូនខ្មែរ Scott Neeson បង្រៀនផលិតភាពយន្តខ្នាតអន្តរជាតិ ដោយឥតគិតថ្លៃ
ចន្លោះមិនឃើញ
ថ្ងៃទី ១៨ សីហា នេះ ក្រុមហ៊ុន "ពូព្រហ្ម" នឹងរៀបចំសិក្ខាសាលាមួយ ស្ដីពី ការផលិតភាពយន្តខ្នាតអន្តរជាតិមួយ ដែលបង្ហាញដោយអតីតប្រធានក្រុមហ៊ុនហូលីវូដដ៏ល្បីមួយរូប គឺលោក Scott Neeson។
Scott Neeson គឺជាអតីតប្រធានក្រុមហ៊ុនផលិតភាពយន្ត 20th Century Fox International និងជាស្ថាបនិករបស់អង្គការ «មូលនិធិកុមារកម្ពុជា» (Cambodian Children’s Funds)។
លោកបានចំណាយពេល១០ឆ្នាំ នៅក្រុមហ៊ុននោះ ហើយធ្លាប់បានចាត់ចែងលើការចេញផ្សាយរឿងល្បីៗជាច្រើនដូចជា Titanic, Braveheart, Independence Day, X-Men, the Star Wars និងភាពយន្តជាង១០០រឿងទៀត។
អ្នកចាត់ការទូទៅរបស់ «ពូព្រហ្ម» លោក ស៊ុំ ស៊ីថែន បានរៀបរាប់ឲ្យដឹងពីគោលបំណងសំខាន់ៗ៤ ក្នុងការបង្កើតសិក្ខាសាលានេះ៖
សិក្ខាសាលាស្តីពី "សកម្មភាពគំរូនៃការផលិតភាពយន្តខ្នាតអន្តរជាតិ" នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១៨ ខែសីហាខាងមុខ នៅរោងភាពយន្ត Prime Cineplex ផ្សារសុវណ្ណា។ ការចូលរួមមិនមានគិតថ្លៃទេ តែកន្លែងមានកំណត់៕
ប្រិយមិត្តអាចទាក់ទងចូលរួមតាមរយៈ Email៖ info@puprum.com ឬតាមចុះឈ្មោះ៖ https://goo.gl/forms/MUH96R8S083oteVn2