
- 2017-08-15 02:26:06
- ព័ត៌មាន
ស្រស់ស្អាតទាំងអស់! បេក្ខភាព «កញ្ញាឯកកម្ពុជា២០១៧» បង្ហាញមុខហើយ
- 2017-08-15 02:26:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រស់ស្អាតទាំងអស់! បេក្ខភាព «កញ្ញាឯកកម្ពុជា២០១៧» បង្ហាញមុខហើយ
ចន្លោះមិនឃើញ
កាលពីម្សិលមិញនៅសណ្ឋាគារ Naga World បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខបេក្ខនារីចំនួន២០រូប ដែលនឹងត្រៀមប្រកួតប្រជែងយកមកុដទាំង៥ របស់កញ្ញាឯកកម្ពុជា ក្នុងឆ្នាំ២០១៧នេះ។
ក្នុងកម្មវិធីដដែលលោក Romyr Libor-On នាយកក្រុមហ៊ុន Arise Agency បានឲ្យដឹងថា «ឆ្នាំនេះ យើងមានបេក្ខនារីជាច្រើនបានដាក់ពាក្យ និងបង្ហាញសម្រស់ ភាពទាក់ទាញ និងភាពថ្លៃថ្នូរដែលអាចតំណាងឲ្យកម្ពុជាទៅប្រកួតនៅអន្តរជាតិ»។ លោកថា កញ្ញាឯកដែលកំពុងគ្រងមកុដបច្ចុប្បន្ននឹងបន្តជួយលើកកម្ពស់អេកូទេសចរណ៍ និងតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជាទៅកាន់ពិភពលោក។
កម្មវិធី "កញ្ញាឯកកម្ពុជា" ឆ្នាំនេះ នឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃ១៩ ខែ សីហា ឆ្នាំ ២០១៧ ដោយរួមមានទាំងដំណើរទស្សនកិច្ចទៅកាន់ខេត្តនានា សកម្មភាពមនុស្សធម៌ និងការហ្វឹកហាត់កាយសម្បទាផ្សេងៗ។ ចំណែកការប្រកាសលទ្ធផលផ្ដាច់ព្រ័ត្រ គឺធ្វើឡើងនៅថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០១៧ នៅសណ្ឋាគារ Naga World៕