
- 2017-08-19 16:30:00
- ស្ទីលតារា
រឿងរ៉ាវសំខាន់ៗរបស់តួអង្គ "ហ្លួងព្រះស្ដេចកន" ដែលអ្នកគាំទ្រមិនធ្លាប់ដឹង
- 2017-08-19 16:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវសំខាន់ៗរបស់តួអង្គ "ហ្លួងព្រះស្ដេចកន" ដែលអ្នកគាំទ្រមិនធ្លាប់ដឹង
ចន្លោះមិនឃើញ
ភាពយន្តប្រវត្តិសាស្ត្រដែលជាស្នាដៃថ្មីរបស់ ឯកឧត្តម ម៉ៅ អាយុទ្ធ រឿង "ហ្លួងព្រះស្ដេចកន" បានធ្វើឲ្យកក្រើកដល់វិស័យភាពយន្តខ្មែរ និងធ្វើឲ្យអ្នកគាំទ្រភ្លូកទឹកភ្លូកដីទៅទស្សនា។ ភាពយន្តដែលចំណាយថវិកាផលិតច្រើនសន្ធឹកសន្ធាប់នេះសម្តែងដោយតារាល្បីៗ និងមានទេពកោសល្យជាច្រើនរូប។
ជាក់ស្ដែង ថ្ងៃនេះ Sabay នឹងលើកយករឿងរ៉ាវខ្លះៗ របស់តួអង្គ ស្ដេចកន ឲ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់តែម្ដង។
តួអង្គស្ដេចកន មានឈ្មោះពិត រស់ សុភ័ណ្ឌ មានអាជីពជាកីឡាករកាយវប្បកម្ម និងជាគ្រូបង្ហាត់លើកសាច់ដុំតាមសណ្ឋាគារធំៗមួយចំនួននៅភ្នំពេញ។
សុភ័ណ្ឌ គឺជាអតីតបេក្ខជនចំណាត់ថ្នាក់លេខ១ "ការប្រឡងសាច់ដុំ" ប្រចាំប្រទេសកម្ពុជាឆ្នាំ ២០០៥ ។ នៅឆ្នាំដដែលនោះ លោកទទួលបានចំណាត់ថ្នាក់លេខ១ម្ដងទៀតលើការប្រកួតសាច់ដុំក្បាលពោះផងដែរ។
ក្នុងឆ្នាំ ២០១០ លោកបានទទួលចំណាត់ថ្នាក់លេខ ១ ជាលើកទី៣ លើវិញ្ញាសាសាច់ដុំរាងកាយទាំងមូល។ បន្ទាប់មក ក៏បានបន្តដំណើរទៅប្រកួតនៅប្រទេសថៃ ដោយជាប់ចំណាត់ថ្នាក់លេខ៤ ។
ត្បិតបានគ្រងតំណែងជាតួអង្គឯក ក្នុងរឿងប្រវត្តិសាស្ត្រខ្នាតធំ ហើយទស្សនិកជនបានកោតសរសើរពេញៗមាត់ ពីសមត្ថភាពរបស់លោក ក្រោយភាពយន្តនេះបានដាក់បញ្ចាំងក្ដី តែលោកធ្លាប់ឡើងថា ខ្លួនមិនមានចំណូលចិត្តបង្ហាញមុខ ឬប្រលូកក្នុងវិស័យសិល្បៈឡើយ ដោយយល់ថា ខ្លួនមិនស្អាត សង្ហាដូចតារាផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។
ទាំងរូបរាង និងសមត្ថភាព សុភ័ណ្ឌ គឺជាសិល្បករតែមួយរូបគត់ ដែលស័ក្តិសមសម្ដែងជាតួអង្គ ស្ដេចកន។ នេះបើតាម ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ ដែលគ្រងតំណែងជាតួ ព្រះបាទជ័យវរ្ម័នទី៧ ក្នុងរឿង "ប្រវត្តិសាស្ត្រព្រះបាទជ័យវរ្ម័នទី៧" និងជាតួសម្តែងក្នុងរឿង "ហ្លួងព្រះស្តេចកន" បានលើកឡើង។
នៅអំឡុងឆ្នាំ ២០១០ កីឡាករកាយវប្បកម្មខាងលើ បានចូលរួមសម្ដែងជាតួអង្គ ព្រះបាទសុរិយវរ្ម័នទី២ តាមរយៈរឿង "មហាអធិរាជាណាចក្រខ្មែរ" បន្ទាប់ពីក្រុមការងាររបស់ ABS សហការជាមួយទូរទស្សន៍ជាតិកម្ពុជាជ្រើសរើសរូបគេ៕