• 2017-08-21 01:11:17
  • ភាពយន្ត

ដំណឹង​ល្អ​​! រឿង"មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ត្រៀម​បញ្ចាំង​ជា​ផ្លូវ​ការ​ឆាប់ៗ​នេះ

  • 2017-08-21 01:11:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​តិច​តួច​ណាស់​ដែល​បាន​​ទស្សនា ភាពយន្ត​ខ្នាត​ធំ​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ដែល​បាន​ចាក់​បញ្ចាំង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧​កន្លង​ទៅ នៅខេត្តសៀមរាប បាត់ដំបង និងរាជធានីភ្នំែពេញ។ ថ្ងៃ​នេះ Sabay មាន​ដំណឹង​ល្អ​ចែក​ជូន​ដល់​ប្រិយមិត្ត គឺ​ភាពយន្ត​ដែល​ដឹក​នាំ​ដោយ​កំពូល​តារា​ហូលីវូដ​ Angelina Jolie ​នេះ​ប្រកាស​ថ្ងៃ​បញ្ចាំង​​​​ហើយ​។

រឿង​ដែល​សម្រួល​ចេញ​ពី​ការ​ចងចាំ​ដ៏​ឈឺ​ចាប់​របស់​កុមារីម្នាក់ ដែល​បាន​រួច​ផុត​ជីវិត​ពី​របប​ខ្មែរ​ក្រហម "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ឬ "First They Killed My Father" នឹង​ដាក់​បញ្ចាំង​ជូន​ទស្សនា​ នៅ​គ្រប់​រោង​ភាពយន្ត​ ចាប់​ពី​ថ្ងៃ​ទី០៨ ខែ​កញ្ញា​ខាងមុខនេះ និង​ត្រៀម​​ចេញ​ជា​ផ្លូវការ​នៅ​លើសេវាកម្ម​កម្សាន្ត Netflix នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា​ ឆ្នាំ​២០១៧​នេះ​តទៅ៕ ​​​

វីដេអូសកម្មភាពថត​រឿង

Trailer

ចុចអាន៖

អត្ថបទ៖ សុខណា

មតិយោបល់