_medium.jpg)
- 2017-09-05 19:48:13
- ស្ទីលតារា
តារាកំប្លែង និងសម្ដែង៤រូបមានភាពល្បីល្បាញដោយសារតែមាឌយក្ស
- 2017-09-05 19:48:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកំប្លែង និងសម្ដែង៤រូបមានភាពល្បីល្បាញដោយសារតែមាឌយក្ស
ចន្លោះមិនឃើញ
ភាពល្បីល្បាញរបស់មនុស្សម្នាក់ៗនៅក្នុងពិភពសិល្បៈមានលក្ខណៈខុសប្លែកពីគ្នា អ្នកខ្លះមានប្រជាប្រិយភាពដោយសាររូបសម្រស់ស្រស់ស្អាត រីឯមួយចំនួនទៀតទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជនដោយសារមាឌ។
ជាក់ស្ដែងតារាសម្ដែង និងកំប្លែងប្រុសស្រី៤ រូបទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់សាធារណជន ដោយសារតែមាឌយក្សរបស់ពួកគេតែម្ដង។ តើតារាមាឌយក្សទាំង៤ រូបមានអ្នកណាខ្លះ?
ដើម្បីកុំឲ្យខាតពេលយូរថ្ងៃនេះ Sabay សូមលើកយកតារាសម្ដែង និងកំប្លែងទាំង៤ រូប រួមមាន៖
១/ ចូលប្រឡូកក្នុងអាជីពជាអ្នកកំប្លែងភ្លាម ប៉េងប៉ោង បានយករូបរាងកាយដ៏ទ្រលុកទ្រលន់របស់ខ្លួនឡើងលើឆាក និងតាមកញ្ចក់ទូរទស្សន៍តែម្ដង។ គ្រាន់តែឃើញមាឌ និងការប្រើប្រាស់ពាក្យសម្ដី រួមទាំងសម្ថភាពសិល្បៈរបស់នាងធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនបាន។
២/ ចំណែកឯតារាសម្ដែង និងកំប្លែងស្ងួត BIG ទោះបីជាលោកមានទម្ងន់ជាង១០០ គីឡូក្ដី តែបើនិយាយពីទីផ្សារសិល្បៈវិញរវល់រកពេលសម្រាកគ្មាន ក្នុងការថតខ្សែភាពយន្តភាគ ភាពយន្តខ្នាតធំ និងថតក្នុងកម្មវិធីពេញចិត្តឬអត់?។
៣/ងាកមកចាប់អារម្មណ៍តារាកំប្លែងភេទទី៣ យេយេ ឯណេះវិញមិនណយប៉ុន្មានទេ កន្លងមកនាងបានប្រាប់ Sabay ថាភាពល្បីល្បាញ និងមានទីផ្សារខ្ពស់ ដោយសារតែមាឌយក្ស ដូច្នេះខ្លួនមិនហ៊ានសម្រកទម្ងន់ឡើយព្រោះខ្លាចបាត់បង់ទីផ្សារ។
៤/ ដោយឡែក ផេនខេក វិញមិនខុសពី យេយេ បានប៉ុន្មានឡើយ នាងមានភាពលេចធ្លោកន្លងមក ព្រោះតែមាឌ ដូច្នេះខ្លួនមិនហ៊ានសម្រកគីឡូទេ។ ទោះបីជាចង់សម្រកឲ្យមានរាងស្អាតយ៉ាងណាក៏ដោយ។ ភេទទី៣រូបនេះថា៖ "បើខ្ញុំសម្រកគីឡូដូចបោកឆ្នាំងបាយខ្លួនឯងចោលអញ្ចឹងបង"៕