
- 2017-09-14 21:01:16
- ព័ត៌មាន
Justin Bieber និង The Weeknd នៅឯណាពេល Selena ចូលពេទ្យវះកាត់?
- 2017-09-14 21:01:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin Bieber និង The Weeknd នៅឯណាពេល Selena ចូលពេទ្យវះកាត់?
ចន្លោះមិនឃើញ
កាលពីល្ងាចមិញនេះ Selena Gomez ទើបតែបានបង្ហោះរូបថតមួយសន្លឹកបង្ហាញពីទិដ្ឋភាពនាងដេកនៅលើគ្រែបន្ទាប់ពីទទួលការវះកាត់ផ្លាស់ប្ដូរក្រលៀន កាលពីរដូវក្ដៅ។ ការវះកាត់នេះគឺដោយសារតែនាងមានជំងឺ Lupus ហើយតម្រូវឲ្យនាងស្វែងរកក្រលៀនថ្មី ដែលអ្នកបរិច្ចាគនោះគឺមិត្តជិតស្និទ្ធរបស់ Selena តារាសម្ដែង Francia Raisa។
កាលពីខែឧសភាឆ្នាំនេះ Selena បានចូលមន្ទីរពេទ្យជាញឹកញាប់ ដោយសារតែបញ្ហាក្រលៀនរបស់នាង ហើយសង្សារខ្លួន The Weeknd តែងតែនៅក្បែរនាងជានិច្ច ពេលខ្លះដល់ថ្នាក់រំសាយចោលការប្រគំតន្ត្រីខ្លួនទៀតផង នេះបើតាមសារព័ត៌មាន People។
ជាឧទាហរណ៍ថ្មីៗនេះ តន្ត្រីទេសចរណ៍ "Starboy: Legend of the Fall Tour” បានបន្តចាប់ពីថ្ងៃទី ២២ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែ កញ្ញា។ The Weeknd បានរំសាយចោលនៅនាទីចុងក្រោយសម្រាប់ការសម្ដែងថ្ងៃទី២៦ ព្រមទាំងរំសាយចោលការសម្ដែងនៅក្នុងកម្មវិធី MTV VMAs ឆ្នាំ ២០១៧ ទៀតផង ដោយសារតែលោកត្រូវមកមើល Selena សម្រាក និងព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្តែតារារូបនេះប្រកែកមិនផ្ដល់ដំណឹងនានាដល់អ្នកកាសែតទាល់តែសោះ។
បើក្រឡេកមក Justin Bieber វិញ តារារូបនេះមិននឹងដឹងថា Selena Gomez ចូលពេទ្យផង។ បើយោងទៅតាមព័ត៌មាន TMZ បានឲ្យដឹងថា Selena និង Justin ជាញឹកញាប់តែងទៅព្រះវិហារ Hillsong Church ប៉ុន្ដែមិនដែលជួបនិយាយគ្នាម្ដងណាឡើយ។
អ្នកទាំងពីរមិនដែលបានទាក់ទងគ្នាអស់រយៈពេលជាយូរមកហើយ ប្រភពផ្សេងៗបានបញ្ជាក់ថា អ្នកទាំងពីរគ្រាន់តែជាគូស្នេហ៍វ័យក្មេងតែប៉ុណ្ណោះ មិនមានអ្វីធំដុំនោះឡើយ៕
អានអត្ថបទ៖