
- 2017-09-14 21:30:36
- ព័ត៌មាន
សិល្បករនិង មហាជនរាប់ពាន់នាក់ចូលរួមអបអរសាទរព្រឹទ្ធាចារ្យ គង់ ណៃ មកពីប្រទេសជប៉ុននៅពេលខាងមុខនេះ
- 2017-09-14 21:30:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិល្បករនិង មហាជនរាប់ពាន់នាក់ចូលរួមអបអរសាទរព្រឹទ្ធាចារ្យ គង់ ណៃ មកពីប្រទេសជប៉ុននៅពេលខាងមុខនេះ
ចន្លោះមិនឃើញ
នៅព្រឹកមិញនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើសន្និសីទសារព័ត៌មានស្ដីពី "ពិធីអបអរសាទរ ការទទួលបានពានរង្វាន់សិល្បៈវប្បធម៌ហ្វុកុអូកា នៃប្រទេសជប៉ុន របស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ" នៅទីស្ដីការក្រសួង។
ថ្លែងក្នុងឱកាសសន្និសីទសារព័ត៌មាននេះដែរ ឯកឧត្ដម ហាប់ ទូច អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌បានមានប្រសាសន៍ថា លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នឹងវិលត្រលប់មកពីទទួលពានរង្វាន់សិល្បៈវប្បធម៌ហ្វុគុអូកា នៃប្រទេសជប៉ុននៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៧ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាពេលខាងមុខនេះ មានការអញ្ជើញចូលរួមក្បួនដង្ហែពីសំណាក់អ្នកសិល្បៈ និងប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។
ឯកឧត្ដមបន្ថែមថា ចំពោះសិល្បករ និងសិល្បការិនីព្រមទាំងប្រជាពលរដ្ឋដែលចូលរួមក្បួនដង្ហែ មកពីបណ្ដាញសិល្បករ សមាគមសិល្បករ សហគមន៍ចាប៉ីដងវែង និងសមាគមសិល្បៈមួយចំនួនទៀត។ បន្ថែមពីនេះឯកឧត្ដមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិល្បករមួយចំនួនឲ្យចូលរួមក្បួនដង្ហែ ការវិលត្រលប់របស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មកពីទទួលពានរង្វាន់នៅប្រទេសជប៉ុនឲ្យបានច្រើនកុះករដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ។
“បាទក្រោយពីលោកតា គង់ ណៃ ត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាម យើងមានរថយន្តសារ៉ែន នាំមុខ រថយន្តក្រុមឆៃយ៉ាំ រថយន្តដង្ហែលោកតា គង់ ណៃ អមដោយចាប៉ីដងវែង និងម៉ូតូស ១០ គ្រឿង រថយន្តតន្ត្រីទិព្វ ក្បួនរថយន្តថ្នាក់ដឹកនាំ ក្បួនរថយន្តសិល្បៈ និងយុវជន"។ នេះបើតាមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌បញ្ជាក់។
ដោយឡែកនៅថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០១៧ ខាងមុខនេះលោកព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ នឹងទទួលបានការជួបសំណេះសំណាលជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពាក់នូវគ្រឿងឥស្សរិយយស និងផ្ដល់ការលើកទឹកចិត្តដល់ព្រឹទ្ធាចារ្យចាប៉ីដងវែងរូបនេះ នៅវេលាម៉ោង៩ ព្រឹកនៅវិមានសន្តិភាព។
គួររំលឹកថា ពានរង្វាន់ដែលចាស់ព្រឹទ្ធាចារ្យចាប៉ីដងវែង គង ណៃ ទទួលបានពីប្រទេសជប៉ុនក្នុងនាមជា បុគ្គលដែលមានស្នាដៃឆ្នើមនៅតំបន់អាស៊ីពាក់ព័ន្ធផ្នែកអប់រំសិល្បៈវប្បធម៌៕