_medium.jpg)
- 2017-09-26 01:25:47
- ភាពយន្ត
រកឯណាបាន! មើលកុនល្បីៗ៧រឿងក្នុងតម្លៃពិសេសហើយ អាចជួយសង្គមបានទៀត
- 2017-09-26 01:25:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឯណាបាន! មើលកុនល្បីៗ៧រឿងក្នុងតម្លៃពិសេសហើយ អាចជួយសង្គមបានទៀត
ចន្លោះមិនឃើញ
កាលពីព្រឹកមិញនេះ រោងភាពយន្ត Major Cineplex by Cellcard បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីកម្មវិធីបញ្ចាំងកុនបែបសប្បុរសមួយដែលនឹងរៀបចំឡើងចាប់ពីថ្ងៃស្អែកនេះតទៅ។
កម្មវិធីនេះមានឈ្មោះថា "Major Charity Film Festival" ដែលនឹងធ្វើឡើងរយៈពេល៥ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់ថ្ងៃទី១ខែ តុលា ឆ្នាំ២០១៧ ក្នុងគោលបំណងរំលឹកស្នាដៃភាពយន្តខ្មែរល្បីៗ និងចូលរួមជួយដល់កុមារក្រីក្រក្នុងប្រទេសកម្ពុជា។
អ្វីដែលពិសេសនោះគឺ សំបុត្រចូលរួមទស្សនានឹងដាក់លក់ក្នុងតម្លៃត្រឹមតែ ៨ ០០០រៀលប៉ុណ្ណោះ ហើយថវិកាទាំងអស់ នឹងត្រូវបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផា និងអង្គការស្នាមញញឹមនៃកុមារហៅកាត់ PSE។
លោក សៅ សុខនី អ្នកគ្រប់គ្រងរោងភាពយន្តខាងលើបានបញ្ជាក់ថា មូលហេតុដែលជ្រើសរើសយកស្ថាប័នទាំង២នេះដើម្បីបរិច្ចាគ គឺធ្វើឡើងដើម្បីចូលរួមលើកកម្ពស់ដល់វិស័យអប់រំ និងសុខាភិបាល ហើយនៅឆ្នាំក្រោយៗទៀត Major Cineplex និងក្រុមហ៊ុនដែលជាដៃគូសហការទាំងអស់ នឹងបន្តបរិច្ចាគទៅដល់អង្គការផ្សេងៗជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ភាពយន្តល្បីៗដែលត្រៀមបញ្ចាំងក្នុង "មហោស្រពភាពយន្តដើម្បីសប្បុរសធម៌" លើកទី១នេះ មានដូចជា "ទឹកចិត្តម្ដាយសម័យថ្មី" “ស្រកាមាស" “ប៉ុបពីទៅហូលីវ៉ូដ" វីដេអូឯកសាររឿង "វាលពិឃាដ វេជ្ជបណ្ឌិត ហ៊ាំង ង៉ោ" “សិស្សប្អូនសំណព្វចិត្ត" “សតិជាប់ទ្រុង" និង "ព្រះធិនវង្សនាងពៅ"៕