
- 2017-10-02 02:59:21
- ភាពយន្ត
គាំទ្រផង! មកមើលស្នាដៃភាពយន្តខ្នាតខ្លីថ្មីៗ ហើយបោះឆ្នោតដើម្បីឈ្នះរង្វាន់
- 2017-10-02 02:59:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គាំទ្រផង! មកមើលស្នាដៃភាពយន្តខ្នាតខ្លីថ្មីៗ ហើយបោះឆ្នោតដើម្បីឈ្នះរង្វាន់
ចន្លោះមិនឃើញ
ដើម្បីលើកម្ពស់វិស័យភាពយន្តក្នុងស្រុក និងជំរុញឲ្យមានការផលិតវីដេអូល្អៗសម្រាប់ទស្សនិកជន SOYO ដែលជាប្រព័ន្ធវីដេអូអនឡាញ បានបញ្ចប់ការប្រកួតផលិតខ្សែភាពយន្តខ្នាតខ្លី រដូវកាលទី១ លើប្រធានបទ «សប្បាយ សប្បាយ» ហើយ។
រដូវកាលទី១នេះ SOYO ទទួលបានខ្សែភាពយន្តខ្នាតខ្លី ចំនួន១២ រឿងពីផលិតករវ័យក្មេងកម្ពុជា ដែលរឿងទាំងនោះរួមមាន៖
#1 - កម្មវិធី Carpool
#2 - បណ្ដាំតាមសេក
#3 - ស្ពានជ្រោយចង្វារ
#4 - ការណាត់ជួបមួយ
#5 - ចាប់ជំរិត
#6 - រថភ្លើងមួយខ្សែ
#7 - ស្នេហាមួយ
#8 - នំបញ្ចុក
#9 - ផ្លូវវែងអន្លាយ
#10 - ភ្ញៀវជាស្ដេច
#11 - បទសម្ភាសន៍
#12 - ពនេចរ
ក្នុងចំណោមរឿងទាំង១២នេះ តើរឿងណាមួយដែលមានគុណភាពល្អ និងមានសាច់រឿងទាក់ទាញជាងគេ? ប្រិយមិត្តអាចចូលរួមក្នុងការបោះឆ្នោតនេះ ដើម្បីមានឱកាសឈ្នះសំបុត្រកុនពី Soyo ដោយគ្រាន់ ចូលកាន់លីងនេះ SoyoShortFilm Season 1 រួច #Hashtag លេខ (e.g #1) រឿងដែលខ្លួនពេញចិត្ត។
ការបោះឆ្នោតនេះធ្វើឡើងរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ដូច្នេះកុំភ្លេចចូលរួមបោះឆ្នោតទាំងអស់គ្នាណា ហើយចែករំលែកទៅកាន់មិត្តភក្តិផង។
អ្នកឈ្នះសំបុត្រកុនចំនួន១០នាក់ នឹងប្រកាសឲ្យមកយករង្វាន់នៅការិយាល័យ Sabay ថ្ងៃចន្ទសប្តាហ៍ក្រោយ៕