
- 2017-10-04 19:29:21
- ភាពយន្ត
ពិសេស! ការប្រកួតផលិតខ្សែភាពយន្តខ្នាតខ្លី រដូវកាលទី២ ចាប់ផ្តើមហើយ
- 2017-10-04 19:29:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេស! ការប្រកួតផលិតខ្សែភាពយន្តខ្នាតខ្លី រដូវកាលទី២ ចាប់ផ្តើមហើយ
ចន្លោះមិនឃើញ
ដើម្បីលើកកម្ពស់វិស័យភាពយន្តក្នុងស្រុក ជំរុញឲ្យមានការផលិតវីដេអូល្អៗ សម្បូរបែបសម្រាប់ទស្សនិកជន និងក្រោយពីបញ្ចប់ការប្រកួតប្រជែងរដូវកាលទី១ដោយជោគជ័យ ពេលនេះ Soyo ដែលជាប្រព័ន្ធវីដេអូអនឡាញ បានប្រកាសការប្រកួតផលិតខ្សែភាពយន្តខ្នាតខ្លី រដូវកាលទី២ ហើយ។
«សេ្នហា» គឺជាប្រធានបទសម្រាប់រដូវកាលថ្មីនេះ ដូច្នេះផលិតករ និងអ្នកដែលមានចំណង់ចំណូលចិត្តផលិតកុន មានចំណាប់អារម្មណ៍ ឬមានសាច់រឿងលក្ខណៈប្លែកពីគេទាក់ទងនឹងស្នេហា មិនថាជារឿងសប្បាយ ការជំរុញទឹកចិត្ត ឬក៏សោកសៅនោះទេ អាចផ្ញើសាច់រឿងនោះមកកាន់ក្រុមការងារ ដោយគ្រាន់តែបំពេញតាមលក្ខខណ្ឌខាងក្រោមនេះ។
លក្ខខណ្ឌ៖
សរសេរ Script ទាក់ទងនឹងប្រធានបទ «ស្នេហា» ជាភាសាខ្មែរ និងអង់គ្លេស
ផ្ញើ Script មកផលិតកម្ម ComeTogether Films តាមរយៈ cometogetherfilms.kh@gmail.com ឲ្យបានមុនថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧
Script ដែលជាប់ក្នុងជម្រើស នឹងទទួលបានទឹកប្រាក់ ចំនួន១ពាន់ដុល្លារ សម្រាប់ផលិតជាភាពយន្ត
ផលិតភាពយន្តដែលមានរយៈពេលពី៥ ទៅ ២៥នាទី ឲ្យបានមុនថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៨
អ្នកឈ្នះចំនួន១០នាក់នឹងត្រូវជ្រើសរើសដោយគណៈកម្មការផ្អែកទៅលើការដាក់ពិន្ទុដូចជា រឿងល្អបំផុត (Best Film) អ្នកដឹកនាំរឿងល្អបំផុត (Best Director) អ្នកសរសេរអត្ថបទរឿងល្អបំផុត (Best Screenplay) បច្ចេកទេសរូបភាពល្អបំផុត (Best Cinematography) សំឡេងនិងបញ្ចូលល្អបំផុត (Best Sound & Design) ការរៀបចំឆាកល្អបំផុត(Best Production Design) អ្នកសម្តែងប្រុសល្អបំផុត(Best Actor) អ្នកសម្តែងស្រីល្អបំផុត (Best Actress) ការកាត់តល្អបំផុត (Best Editing) និង តន្ត្រីល្អបំផុត(Best Music)។
នៅចាំអីទៀត! ប្រញាប់ផ្ញើសាច់រឿងដែលទាក់ទងនឹងស្នេហាឥឡូវនេះមក ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ភាពយន្តជាតិយើងទាំងអស់គ្នា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ shortfilms.sabay.com