
- 2017-10-10 18:47:28
- ជីវិតតារា
មិនធម្មតា ស្រីអ៊ិត ត្រៀមទិញដី៥០ហិកតា
- 2017-10-10 18:47:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា ស្រីអ៊ិត ត្រៀមទិញដី៥០ហិកតា
ចន្លោះមិនឃើញ
ទើបតែទិញដីចម្ការនៅស្រុកកំណើតអស់ជិត៣ម៉ឺនដុល្លារកាលពីពេលថ្មីៗនេះ តារាកំប្លែងស្រី អ៊ិត បានបង្ហើបឲ្យដឹងថា នាងគ្រោងទិញដី រហូតដល់ទៅ៥០ហិកតាថែមទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។
ដីដែលប្អូនតារាកំប្លែងនាយក្រូចបង្កើតរូបនេះគ្រោងទិញ មានទីតាំងក្នុងខេត្ត មណ្ឌលគិរី ដែលជាប្រភេទដីទើបរានរួច របស់អ្នកធំម្នាក់បានចែកលក់ឲ្យនាង ជាមួយនឹងតារាមួយមួយចំនួនទៀត មាននាយក្រូច និង តារាចម្រៀង ឆាយ វិរៈយុទ្ធ ជាដើម។
ដោយសារតែអ្នកលក់នោះជាមិត្តភ័ក្ដិនឹងគ្នាដូចបានរៀបរាប់ ដូចនេះការលក់មិនសូវជាថ្លៃប៉ុន្មានឡើយ ស្រីអ៊ីតប្រាប់ថា ១ហិតាខ្ទង់១ពាន់ដុល្លារប៉ុណ្ណោះ ហើយនាងគ្រោងចុះទៅមើលដី និងប្រគល់ប្រាក់ឲ្យគេនៅខែក្រោយនេះតែម្ដង។ ស្រីអ៊ិតបានប្រាប់ឲ្យដឹងបន្ថែមថា នាយក្រូច និងតារាចម្រៀង ឆាយ វីរៈយុទ្ធ ដែលបានទៅទិញមុននាងនោះ ក្នុងម្នាក់បានទិញ៥០ហិកតា ដូចគ្នា។
គម្រោងទិញដីខាងលើនោះ ស្រីអ៊ិតថា ខ្លួនទិញទុកចោលសិន ឬអាចជួលឲ្យគេ ប្រសិនបើមានអ្នកចង់ជួល ហើយទៅថ្ងៃអនាគតលក់បានថ្លៃ នាងលក់ចេញតែម្ដង មិនមានបំណងទៅធ្វើចម្ការ ឬទៅរស់នៅទីនោះឡើយ ។ តាមការលើកឡើងរបស់តារាកំប្លែងមេម៉ាយកូន១រូបនេះ នាងមិនមែនមានតែដីដែលបានរៀបរាប់ខាងលើឡើយ នាងមានដី ស្រែរហូតដល់ទៅ៥ហិតា និងដីត្រៀមធ្វើផ្ទះ១កន្លែង នៅឯស្រុកកំណើត។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏មានទិញដីពុះឡូលក់នៅ តាមជាយរាជធានីភ្នំពេញ២ ទៅ៣កន្លែងថែមទៀត។
ទោះបីជាបច្ចុប្បន្នកន្លែងធ្វើការស្នូលនៅក្នុងរាជធានីភ្នំពេញក្ដី ស្រីអ៊ិតមិនមានបំណងចង់ទិញផ្ទះនៅភ្នំពេញដូចនាយក្រូច និងនាយចឺម ឡើយ។ នាងថ្លែងជាចុងក្រោយថា ដោយសារតែនាងជាកូនពៅ មានម្ដាយចាស់ អីចឹងហើយមិនអាចទៅរស់នៅឆ្ងាយពីម្ដាយបានឡើយ ឆាប់ៗខាងមុខនេះនាងគ្រោងធ្វើផ្ទះនៅស្រុកកំណើត រស់នៅរហូតដល់ចាស់តែម្ដង៕