ទំនាក់ទំងរបស់នាយក្រូច ស្រីអ៊ីត និងនាយចឺម ត្រូវលាតត្រដាង
ស្រីអ៊ីត ធ្លោយមាត់និយាយរឿងគូស្រករ
តារាស្រីទាំង២ដួងនេះ និយាយរឿងលែងយកប្ដី
តារាកំប្លែងនាយចឺម និងក្រុមគ្រួសារទទួលលទ្ធផលតេស្ដកូវីដ-19ហើយនៅមុននេះ...
នៅព្រឹកថ្ងៃទី២៩ មីនា នេះគណនីហ្វេសប៊ុកផ្លូវការរបស់តារាកំប្លែង នាងក្រូច ចេញមុខទម្លាយ...
តាមព័ត៌មានរសៀលនេះ គេបានរកឃើញករណីកូវីដ១៩ទី១ កើតលើក្រុមកំប្លែងរបស់...
មានបុរសជាច្រើនស្ម័គ្រចិត្តមកស្អំបេះដូងឲ្យតារាកំប្លែងមេម៉ាយកូនមួយរូបនេះ តែអ្នកនាង អ៊ីត មិនទាន់ខ្វាយខ្វល់លើរឿងនេះទេ
បន្ទាប់ពីឲ្យកូនស្រីរបស់ខ្លួនសាកល្បងចូលសិល្បៈមួយរយៈមក ពេលនេះកូនក្រមុំតារាកំប្លែងស្រី អ៊ីតត្រូវបានផលិតកម្ម
ង៉ា ស្រីណាន ជាកូនស្រីតែម្នាក់គត់របស់អ្នកនាងអ៊ីត
ជិត២ ឆ្នាំហើយដែល ស្រីអ៊ីត បានលែងលះប្ដី ខណៈដែលអតីតស្វាមីរបស់នាងបានរៀបការប្រពន្ធថ្មី
ទើបតែទិញដីចម្ការនៅស្រុកកំណើតអស់ជិត៣ម៉ឺនដុល្លារកាលពីពេលថ្មីៗនេះ
ស្រីអ៊ីត បានលើកឡើងថា ក្រោយពីលែងលះជាមួយស្វាមីរហូតមកដល់ពេលនេះនាង
អតីតស្វាមីរបស់ តារាកំប្លែង ស្រីអ៊ីត បានរៀបការប្រពន្ធថ្មីហើយកាលពីសប្ដាហ៍មុននេះ បន្ទាប់ពីចែកផ្លូវគ្នាជិត១ឆ្នាំ ។ តារាកំប្លែងស្រីរូបនេះថ្លែងថា មិនខ្វល់អ្វីឡើយ កុំឲ្យតែមករំខានក្រុមគ្រួសារនាងទៅគ្រប់គ្រាន់ហើយ ត្បិតអីកាលលែងគ្នា ប្ដីនាងយកទ្រព្យសម្បត្តិទាំងអស់គ្មានទុកឲ្យកូន អ្វីខ្លះឡើយ។ "លែងលះគ្នាមិនទាន់បានមួយឆ្នាំផងការប្រពន្ធបាត់ហើយយកទ្រព្យទាំងអស់ អត់ចែកកូនសូម្បីបន្តិច នឹងតើអ្នកណាជាអ្នកចិត្តដាច់?" ស្រីអ៊ីត ប្រាប់sabay។ នាងបានបន្តថា ទ្រព្យសម្បត្តិដែលនាងខំប្រឹងរកជាមួយគ្នាជិត១០ឆ្នាំនោះមាន ឡាន២គ្រឿង ម៉ូតូ១ និង ខ្សែកមាស១តម្លឹង រួមទាំងក្រុមអកកាដង់១វង់។ តាមឲ្យដឹងពី ស្រី អ៊ីត នាងប្រាប់ថាអតីតស្វាមីនាងឈ្មោះ ឡេង ប៊ុនហុង បានបានរៀបការជាមួយអ្នករកស៊ីម្នាក់ ដែលជាអ្នករស់នៅស្រុកភូមិជាមួយគ្នា កាលពីថ្ងៃទី២០ ខែ តុលា ឆ្នាំ២០១៦ កន្លងទៅ។ តារាកំប្លែងស្រីក្នុងក្រុមលោកតាវ៉ិចទ័ររូបនេះ អះអាងថា មួយរយៈចុងក្រោយអតីតស្វាមីនាង ឧស្សាហ៍ ឆាតក៍ដូចជាទូរស័ព្ទមកកូនស្រី ជាញឹកញាប់ ហាក់ដូចជាបារម្ភខ្លាំង។ ជាមួយគ្នានេះ ស្រីអ៊ីត ប្រាប់ថានាងសុំស្នើឲ្យអតីតស្វាមី បញ្ឈប់សកម្មភាពទាំងនោះ ព្រោះថានាងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមកូនស្រីរបស់ខ្លួនបានយ៉ាងល្អហើយ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រុមការងារ Sabay បានធ្វើការទាក់ទងទៅអតីតស្វាមី ស្រី អ៊ីត ដើម្បីធ្វើការបកស្រាយ តាមរយៈលេខទូរស័ព្ទដែលនាងបានឲ្យ ប៉ុន្តែមិនអាចភ្ជាប់ទំនាក់ទំនងបាន៕ អត្ថបទ៖ ខុត សីហា
តារាកំប្លែងស្រីអ៊ីត ត្រូវបានប្រភពច្បាស់ការមួយទម្លាយឲ្យដឹងថា កំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយតារាសម្ដែងវ័យក្មេងម្នាក់ ប៉ុន្តែដំណឹងនេះ ភាគីទាំងសងខាងប្រកែក ដោយលើកឡើងថា គ្រាន់តែជាដៃគូសម្ដែង និងរាប់អានគ្នាប៉ុណ្ណោះ។ ប្រភពខាងលើដែលសូមមិនបញ្ចេញឈ្មោះនោះ បានរៀបរាប់ឲ្យដឹងថា បុរសដែលប្រុសស្នេហ៍របស់ ស្រីអ៊ីត មានឈ្មោះ អ៊ុក ដារត្ន័ គឺជាតារាសម្ដែងថ្មីម្នាក់ ដោយអ្នកទាំង២មានទំនាក់ទំនងស្នេហ៍ជាមួយគ្នាជាង១ឆ្នាំមកហើយ។ ប្រភពដដែលនោះបានបន្តថា លោកអ៊ុក ដារត្ន័ មានវ័យក្មេងជាងស្រីអ៊ីត មិនក្រោម៥ឆ្នាំនោះ ស្រលាញ់គ្នាយ៉ាងស្អិតល្មួត ដោយពេលទៅណាមកណា តែងតែបើកឡានជូនស្រីអ៊ីតរហូត ហើយទំនាក់ទំនងស្នេហ៍នេះសមាជិកក្នុងក្រុមកំប្លែង CBS គឺដឹងស្ទើរគ្រប់គ្នា។ ប្រភពនោះបានលើកឡើងថា គូស្នេហ៍១គូខាងលើ មិនដឹងថាពិតប្រាកដឬជាការលេងសើច ដើម្បីប្រជាប្រិយភាព ព្រោះក្រោយពីមានអ្នកទាំង២ ចាប់ផ្ដើមមានស្នេហ៍ជាមួយគ្នានោះលោក អ៊ុក ដារត្ន័ មានឱកាសបានសម្ដែងរឿង ជាបន្តបន្ទាប់ ហើយថ្មីៗនេះ បានទាំងធ្វើតួឯកក្នុងរឿងថ្មីមួយទៀតផង។ ឆ្លើយតបជាមួយ Sabay ស្រីអ៊ីត បានបដិសេធន៍ទាំងស្រុង ដោយនាងចាត់ទុកការលើកឡើងខាងលើ គឺជាការបង្កាច់បង្ខូចកិត្តិយសនាងប៉ុណ្ណោះ។ ប្អូនស្រីបង្កើតនាយក្រូចរូបនេះបានបញ្ជាក់ថា អ្នកទាំង២គ្រាន់តែដៃគូសម្ដែង និងជាមិត្តភ័ក្ដិប៉ុណ្ណោះ មិនមានទំនាក់ទំនងស្នេហាជាមួយគ្នាឡើយ។ ស្រីអ៊ីតលើកឡើងថា មិនទាន់គិតរឿងគូស្រករជាថ្មីឡើយ រង់ចាំពេលវេលាយូរបន្តិច ត្បិតអីទើបតែចែកផ្លូវគ្នាមួយស្វាមី មិនបាន១ឆ្នាំស្រួលបួលផង ។ ចំណែក លោក អ៊ុក ដារត្ន័ លើកឡើងស្រដៀងគ្នានឹងស្រីអ៊ីត តារារូបនេះអាងថា ខ្លួនហ៊ានស្បថប្រសិន ប្រសិនបើមានទំនាក់ទំនងស្នេហ៍ជាមួយស្រីអ៊ីតដូចការលើកឡើងមែននេះ។ អ៊ុក ដារត្ន័ បញ្ជាក់ថា ខ្លួនស្រលាញ់ស្រីអ៊ីតដូចជាបងស្រី មិនបានមានគំនិត ផ្សេងឡើយ៕ អត្ថបទ៖ ខុត សីហា
កម្សាន្ត