
- 2017-10-25 23:28:29
- ព័ត៌មាន
មកដឹងវិធីងាយៗ ដើម្បីបានចូលរួមកម្មវិធី Time of fashion show មិនធ្លាប់មានពីមុន
- 2017-10-25 23:28:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងវិធីងាយៗ ដើម្បីបានចូលរួមកម្មវិធី Time of fashion show មិនធ្លាប់មានពីមុន
ចន្លោះមិនឃើញ
នេះជាលើកទីមួយហើយដែលក្រុមហ៊ុននាឡិកាដៃ ដែលល្បីល្បាញផ្នែកហ្វេសសិនលើពិភពលោក Ice-watch រៀបចំកម្មវិធីអោយអ្នកឆ្នៃម៉ូតកម្ពុជាបានបញ្ចេញស្នាដៃជាមួយផលិតផលមកពីក្រៅស្រុក។
សម្រាប់អ្នកដែលចូលចិត្តលេងខ្លួនទាន់សម័យ និងអ្នកគាំទ្រទៅលើភាពច្នៃប្រឌិតខាងផ្នែកសម្លៀកបំពាក់ប្រាកដជាមិនគួរំលងកម្មវិធីមួយនេះទេ។ ប្រិយមិត្តឃើញការផ្សព្វផ្សាយពីកម្មវិធី Time of fashion show មួយរយៈមកហើយ តែពុំទាន់បានដឹងថាធ្វើយ៉ាងណាទើបអាចចូលរួមក្នុងកម្មវិធីនេះបានតើមែនទេ? តាមការបញ្ជាក់ពីខាងក្រុមហ៊ុន Ice-watch ជាអ្នកដែលរៀបចំកម្មវិធីបានឲ្យដឹងថា កម្មវិធីនេះមិនមានការលក់សំបុត្រនោះទេ ប៉ុន្តែសំបុត្រត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់ភ្ញៀវកិត្តិយសទាំងអស់ ដែលជាអតិថិជន Ice-watch និង ដៃគូសហការ។
ចំពោះអតិថិជន Ice-watch អាចទទួលសំបុត្រចូលរួមកម្មវិធីបានដោយគ្រាន់តែធ្វើការបង្ហាញបណ្ណធានានាឡិកាដៃ Ice-watch ទៅបុគ្គលិកផ្នែកលក់នៅហាងនាឡិកាដៃ Ice-watch នោះលោកអ្នកនិងទទួលបានសំបុត្រមួយសន្លឹក ប៉ុន្តែប្រសិនបើលោកអ្នកមានកាត V.I.P របស់ Ice-watch វិញលោកអ្នកនឹងទទួលបានសំបុត្រពីរសន្លឹក។ ចំពោះសំបុត្រមួយផ្នែកទៀតគឺបានទៅលើសិល្បៈករ និងដៃគូសហការក្នុងកម្មវិធី។
ទោះយ៉ាងណាក្ដីចំពោះអ្នកដែលចាប់អារម្មណ៍ចង់ចូលរួមក្នុងកម្មវិធី អាច follow នៅលើ Page Ice-watch , Sabay , សណ្ឋាគារ SUN&MOON Urban Hotel , page ក្រុមហ៊ុន Internet DIGI ដើម្បីចូលរួមលេងgame ឈ្នះសំបុត្រចូលរួមក្នុងកម្មវិធី។
ចំពោះអតិថិជន Ice-watch អាចទៅបើកយកសំបុត្រចូលរួមកម្មវិធីបានចាប់ពីរថ្ងៃទី ២៩ ដល់ ថ្ងៃទី ៣១ ខែតុលា នៅសាខា Ice-watch ផ្លូវមុន្នីវង្ស និង ផ្សារសូរិយាជាន់ទីពីរទល់មុខ Lotteria burger។
សូមប្រញាប់រួសរាន់ឡើងព្រោះចំនួនមានកំណត់! លេខទូរសព្ទទំនាក់ទំនង៖