
- 2017-11-15 23:32:11
- ព័ត៌មាន
ទេស សុខន មិនបោះបង់សិល្បៈបុរាណ ទោះ១ខែមិនមានការសម្ដែងម្ដងក៏ដោយ
- 2017-11-15 23:32:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេស សុខន មិនបោះបង់សិល្បៈបុរាណ ទោះ១ខែមិនមានការសម្ដែងម្ដងក៏ដោយ
ចន្លោះមិនឃើញ
តួនាងសិតា ក្នុងរឿងរាមកេរ្តិ៍ លោក ទេស សុខន មិនចុះចាញ់ ឬបោះបង់ចោលការសម្ដែងរបាំបុរាណឡើយ តែបែរជាខំពង្រឹងខ្លួនទ្វេដង ដើម្បីបន្តមរតកមួយនេះចែកទៅដល់ក្មេងជំនាន់ក្រោយ។
សិល្បករវ័យក្មេងដែលមានទេពកោសល្យទាំងការសម្ដែង និងការប្រើទឹកមុខ លោក ទេស សុខន ត្រូវបានគេស្គាល់ច្បាស់ថា ដើរតួជានាងសិតា ក្នុងទម្រង់ល្ខោនខោល ប្រាប់ Sabay ថា បើទោះជាពេលបច្ចុប្បន្ននេះខ្លួនមិនសូវមានគេហៅសម្ដែងលើទម្រង់បុរាណក្ដី តែលោកនៅតែមិនបោះបង់ទម្រង់នេះឡើយ។ សិល្បករមកពីខេត្តប៉ៃលិនបានបញ្ជាក់ថា ក្នុង១ខែជួនកាលគ្មានគេហៅទៅសម្ដែង សូម្បីតែម្ដង តែលោកមិនកើតទុក្ខខ្លាំងពេកទេ ហើយលោកខំប្រឹងប្រែងហាត់រៀនបន្តទៅទៀតសម្រាប់អនាគតទៅមុខ និងដើម្បីក្មេងជំនាន់ក្រោយ។
“បាទបង មិនចោលទេ ពីព្រោះមកពីឆ្ងាយ ដើម្បីសិល្បៈ ចោលស្ដាយណាស់បង៧ឆ្នាំ ហើយទម្រង់បុរាណនេះខ្ញុំស្រលាញ់តាំងពីតូចម្ល៉េះ។ ខ្ញុំមានបំណងបើកសាលាឯកជននៅខេត្តប៉ៃលិនដើម្បីបង្ហាត់បង្រៀនក្មេងៗនៅទីនោះ ដែលគ្មានលទ្ធភាព ម្យ៉ាងវាជាការថែរក្សាសិល្បៈវប្បធម៌ខ្មែរផងបង"។
សិល្បករវ័យ២៤ឆ្នាំរូបនេះ មានបងប្អូន៣នាក់ លោកជាកូនទី២។ លោកបានចូលសិល្បៈដំបូងក្នុងឆ្នាំ២០០៥ ដោយហាត់របាំប្រពៃណីក្នុងសមាគម "មរតកកុមារបាសាក់" ហើយក៏បានឈប់២ឆ្នាំ ដោយសារមិនអាចទ្រាំនឹងភាពឈឺចាប់នៃការហាត់ពត់ពេនខ្លួនបាន។
បន្ទាប់មកលោកបានឡើងមកភ្នំពេញនៅចុងឆ្នាំ២០០៩ ដើម្បីហាត់របាំបន្ត ដោយស្នាក់នៅជាមួយម្ដាយមីង។ ចំពោះថវិកាដែលបានពីការសម្ដែងវិញ លោកបញ្ជាក់ថា ផ្គត់ផ្គង់បានត្រឹមការចំណាយផ្ទាល់ខ្លួន មិនទាន់អាចជួយគ្រួសារបានទេ ព្រោះពុំសូវមានអ្នកហៅ។ សិល្បកររូបនេះចេះរបាំ៣ទម្រង់ គឺរបាំបុរាណ របាំប្រពៃណី និងល្ខោនខោល ក្រៅពីការសម្ដែងសិល្បៈ លោកក៏ជាអ្នកតុបតែងសម្លៀកបំពាក់ឲ្យសិល្បៈការិនីរបាំបុរាណផងដែរ។
ចុចអាន៖
ហង់ ភូមរ៉ា យំមិនតិចដងទេព្រោះល្ខោនខោល
"ជីវិតល្ខោនខោលខ្មែរ" ទទួលបានការគាំទ្រខ្លាំងពីយុវវ័យកម្ពុជា