
- 2017-11-15 19:25:52
- ភាពយន្ត
ព្រឺសម្បុរ! ព្រលឹង រាជ បូរី ចូលសណ្ឋិត រតនៈ ពិសិដ្ឋ ពេលសម្ដែង
- 2017-11-15 19:25:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឺសម្បុរ! ព្រលឹង រាជ បូរី ចូលសណ្ឋិត រតនៈ ពិសិដ្ឋ ពេលសម្ដែង
ចន្លោះមិនឃើញ
ផលិតកម្ម Classic បានធ្វើពិធីសម្ពោធ និងដាក់បញ្ចាំងរឿង "នរណាComeback” នៅផ្សារទំនើបស៊ីធីម៉ល កាលពីល្ងាចមិញនេះ។ ក្នុងនោះតួឯកប្រុសនៃរឿងខាងលើលោក រតនៈ ពិសិដ្ឋ ត្រូវបានព្រលឹង រាជ បូរី ចូលសណ្ឋិតខណៈសម្ដែង។
រតនៈ ពិសិដ្ឋ បានរៀបរាប់ថា ពេលនឹកឃើញពីទិដ្ឋភាព និងសកម្មភាពថតរឿង "នរណាComeback” ខ្លួននៅតែដិតដាមក្នុងចិត្តមិនអាចបំភ្លេចបានឡើយ ត្រង់ឈុតឆាកច្រៀង និងសម្ដែងជាតួអង្គ រាជ បូរី ព្រោះនៅពេលហ្នឹងលោកមានអារម្មណ៍ថា វិញ្ញាណ រាជ បូរី ចូលសណ្ឋិត ទើបធ្វើឲ្យកាយវិការ ព្រមទាំងសំឡេង ដូចព្រលឹងដែលចូលសណ្ឋិតកាលនៅមានជីវិត។
វិញ្ញាណ រាជ បូរី មកចូលសណ្ឋិតដោយសារតែលោកមិនបានអុជធូបសុំឲ្យបានត្រឹមត្រូវ ទើបធ្វើឲ្យមានហេតុការណ៍នេះកើតឡើង។ ពិសិដ្ឋ និយាយថា៖" ហេតុការណ៍នេះកើតឡើងតែម្ដងហ្នឹងទេ ពេលខ្ញុំចុះទៅថតនៅខេត្ត ខ្ញុំបានអុជធូបសុំត្រឹមត្រូវទៅ ក៏អត់មានបញ្ហាអីកើតឡើងជាបន្តទៀតដែរ"។
ក្នុងពិធីសម្ពោធរឿងនេះដែរចាងហ្វាងផលិតកម្មClassic លោក ហួ សុផល បានលើកឡើងដូច្នេះថា"នរណាComeback” ជាប្រភេទរឿងខ្មោចលងបន្លាច លាយឡំជាមួយភាពកំប្លែងសើចតាំងពីដើមរហូតដល់ចប់”។ ចំណែកឯថវិកាមួយចំនួន បានមកពីការបញ្ចាំងរឿងលោក និងដៃគូសហការផលិតរឿងខាងលើ នឹងយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងកងទាហាន នៅតាមព្រំដែន។ ចាងហ្វាងផលិតកម្មរូបនេះបន្តថា៖" ដៃគូដែលសហការផលិតរឿង"នរណាComeback” គាត់បានសម្រេចថា មិនយកថវិកាពីការចាក់បញ្ចាំងមកចូលហោប៉ៅទេ នឹងប្រគល់ក្នុងកិច្ចការងារសង្គមទាំងអស់ ហើយខ្ញុំក៏ដកប្រាក់ចំណេញរបស់ខ្ញុំ ៥ ភាគរយ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងកងពលទាហាននៅតាមព្រំដែនដែរ"។
រឿង"នរណាComeback” ចូលរួមសម្តែងដោយ លោក រតនៈ ពិសិដ្ឋ កញ្ញា ស្រីពេជ្រ កញ្ញា លីនដា កញ្ញា ព្រីម លីហ្សា លោក សត្យា ឈួន ពន្លឺ និងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត។ រឿងនេះគ្រោងនឹងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ៕
ចុចអានព័ត៌មានសិល្បៈខាងក្រោម៖
រតនៈ ពិសិដ្ឋ ខ្លាចវិញ្ញាណ រាជ បូរី មកធ្វើទុក្ខបុកម្នេញពេលសម្តែង
ស្រីស្អាត ហេង ចន្ថា ទម្លាយទំនាក់ទំនងស្អិតល្មួតជាមួយនាយ ពែកមី
“ភូមិគ្រឹះ១០០ល្បិច" គាស់កកាយសម្លៀកបំពាក់សម័យលង្វែក