
- 2017-11-23 22:25:00
- ព័ត៌មាន
Katy Perry ណាត់គ្នាជាមួយ The Weeknd បញ្ឈឺ Selena Gomez?
- 2017-11-23 22:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Katy Perry ណាត់គ្នាជាមួយ The Weeknd បញ្ឈឺ Selena Gomez?
ចន្លោះមិនឃើញ
ម្ចាស់បទ "Roar” ត្រូវគេប្រទះឃើញចេញទៅក្រៅដើម្បីញ៉ាំអាហារពេលល្ងាចជាមួយអតីតសង្សាររបស់ Selena Gomez, The Weekmd កាលពីសប្ដាហ៍មុន ធ្វើឲ្យមានពាក្យចចាមអារ៉ាមថាអ្នកទាំងពីរកំពុងតែទាក់ទងគ្នា។
ប្រភពមួយបានបញ្ជាក់ថា ការជួបគ្នារវាង Katy និង The Weeknd នេះអាចជាការសងសឹករបស់ Katy ទៅកាន់ Selena ។ Selena បានណាត់ជួបជាមួយអតីតសង្សារ Katy តារាសម្ដែង Orlando Bloom កាលពីខែឧសភា ខណៈពេលដែល Katy កំពុងតែទាក់ទងលោក។ ហេតុដូច្នេះហើយទើប Katy បានស្វែងរកឱកាសដើម្បីបញ្ឈឺចិត្ត Selena វិញម្ដង។
បើតាមការរាយការណ៍ពី Glamour តារាចម្រៀង Katy និង The Weeknd បានចំណាយពេលជាមួយគ្នានៅភោជនីយដ្ឋាននោះ រហូតដល់ពាក់កណ្ដាលអាធ្រាត្រ បន្ទាប់មកក៏ចែកផ្លូវគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន។
Katy គឺជាតារាចម្រៀងម្នាក់ដែលមិនចូលចិត្តឲ្យនរណាម្នាក់កាត់មុខឡើយ។ បើតាមប្រភពមួយពី The Sun នាង មានអារម្មណ៍ខឹងសម្បារជាខ្លាំងអំឡុងពេលនៅទាក់ទងជាមួយ Orlando ព្រោះនាងមានអារម្មណ៍ខ្មាសគេដោយសង្សារខ្លួននៅជាមួយនារីផ្សេង។
ទោះបីជា Selena បញ្ជាក់ថានាងនិង Orlando គ្រាន់តែជួបគ្នាលក្ខណៈមិត្តភ័ក្ដិក៏ដោយ ក៏ Katy នៅតែមិនពេញចិត្ត ព្រោះនាងដឹងច្បាស់ថា Selena និង Orlando ធ្លាប់ទាក់ទងគ្នាកាលពីឆ្នាំ ២០១៤៕
អានអត្ថបទ៖