
- 2017-12-10 21:00:35
- ភាពយន្ត
ឮល្ហិចល្ហៀងមកថា លឹម ជាឡាយ ប៉ះគ្នាជាមួយតួធំមួយទៀត ក្នុងរឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់»
- 2017-12-10 21:00:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឮល្ហិចល្ហៀងមកថា លឹម ជាឡាយ ប៉ះគ្នាជាមួយតួធំមួយទៀត ក្នុងរឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់»
ចន្លោះមិនឃើញ
លឹម ជាឡាយ តារាដែលមានអ្នកគំាទ្រស្រីចូលចិត្តច្រើន ពេលនេះមានពាក្យល្ហិចល្ហៀងមកថា អាចជាតួអង្គឯកក្នុងចំណោមតួអង្គឯក៣គូរបស់ «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់!» ប៉ុន្តែមិនមែនដើរតួអង្គ ហួត ខេមរិទ្ធ ទេ ប៉ុន្តែជាតួអង្គ ហួត យុត្ថានា ដែលមានកាយវិការឌឺដងបះសក់។
ប្រលោមលោក «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» នឹងត្រូវថតជាខ្សែរឿងភាគខ្នាតធំទីពីរ បន្ទាប់ពីរឿង «ស្រទន់មន្តស្នេហ៍»។ គ្មានព័ត៌មានច្រើនត្រូវបានប្រភពទម្លាយចេញនោះទេ ទាក់ទងនឹងអ្នកណាត្រូវដើរតួអង្គសំខាន់ទំាង១២រូបក្នុងរឿងនេះ ប៉ុន្តែតួអង្គ ហួត ខេមរិទ្ធ ហួត យុត្ថនា ត្រូវបានប្រភពពី PNN ទម្លាយមកថា ជាតួ Grade A ទំាងអស់។
អ្នកនិពន្ធ ម៉ីសន សុធារី នៅព្រឹកនេះមិនបានធ្វើការបញ្ជាក់យ៉ាងណាអំពីវត្តមានលោក លឹម ជាឡាយ ក្នុងរឿងថ្មីនេះទេ ដោយឆ្លើយថា នេះផុតពីការទទួលខុសត្រូវរបស់លោកស្រីក្នុងការជ្រើសរើសតួសម្តែង ជានាទីរបស់ទូរទស្សន៍។
«ខ្ញុំមិនទាន់បានទទួលព័ត៌មានផ្លូវការណាមួយពីក្រុមការងារខាងទូរទស្សន៍ PNN លើតួអង្គធំៗទំាងអស់ ក្នុងរឿងភាគនេះនៅឡើយ គ្រាន់តែខ្ញុំដឹងថា ក្នុងចំណោមតួអង្គឯកទំាង៣គូ គឺគ្មានតួថ្មីនោះទេ ពួកគេសុទ្ធតែពេញដោយបទពិសោធន៍ និងមានតម្លៃខ្លួនខ្ពស់!»។
អ្នកនិពន្ធបន្តថា សូម្បីតែអ្នកដឹកនាំរឿង DOP និងអ្នកបច្ចេកទេសធំៗសម្រាប់រឿងក៏មិនទាន់ឈានដល់ដំណាក់កាលព្រមព្រៀងចុងក្រោយដែរ។
ប្រលោមលោក «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» គឺជាវីដេអូ៤០ភាគ ដែលស្ថានីយទូរទស្សន៍ PNN បានប្រកាសថា ខ្លួនបានសិទ្ធិលើប្រលោមលោកនេះ កាលពីសប្តាហ៍មុនហើយថាគេបានត្រៀមទំហំថវិកា និងធនធានមនុស្សច្រើនលើសពីរឿងភាគមុនៗក្នុងការបំពេញទៅតាមភាពលំបាកស្មុគស្មាញនៃខ្សែរឿងដែលមានអ្នកគាំទ្ររាប់លាននាក់។ «ខ្ញុំបានចូលរួមពេញទំហឹងជាមួយក្រុមការងារ PNN ក្នុងការធ្វើឲ្យតួសម្តែង និងសាច់រឿង ទទួលបានការពេញចិត្តពេញថ្លើមពីទស្សនិកជន» អ្នកនិពន្ធ បញ្ជាក់។
ប៉ុន្តែប្រភពក្រៅផ្លូវការបានខ្សឹបប្រាប់ Sabay ថា PNN មានតួមួយចំនួនក្នុងដៃសម្រាប់រឿងភាគនេះទៅហើយ គ្រាន់តែមិនទាន់ដល់់ពេលប្រកាសចេញ៕