
- 2017-12-12 00:11:37
- ព័ត៌មាន
ឱកាសពិសេសសម្រាប់អ្នកចង់ក្លាយជាតារាចម្រៀង សម្ដែង និង និពន្ធ
- 2017-12-12 00:11:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសពិសេសសម្រាប់អ្នកចង់ក្លាយជាតារាចម្រៀង សម្ដែង និង និពន្ធ
ចន្លោះមិនឃើញ
Come Together Films សហការជាមួយ Soyo ដែលជាកម្មវិធីមើលវីដេអូអនឡាន កំពុងប្រកាសជ្រើសរើសបេក្ខភាពដែលមានទេពកោសល្យផលិតចម្រៀងស្នាដៃថ្មី ដើម្បីចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង "Music Magic Love” ដែលនឹងចាប់ផ្ដើមនៅខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។
នេះគឺជាឱកាសល្អបំផុតសម្រាប់អ្នកមានទេពកោសល្យវ័យក្មេង ដែលមានសមត្ថភាពនិពន្ធបទភ្លេង ច្រៀង និង សម្ដែងដោយខ្លួនឯងមិនចំលងពីបរទេស។ ចំពោះបេក្ខជន និង បេក្ខនារី ដែលឈ្នះពីការប្រកួត នឹងទទួលបានទឹកប្រាក់ចំនួន ១០០០ ដុល្លារអាមេរិក ហើយក្លាយជាតួសម្ដែងក្នុងរឿងភាគថ្មី។
លក្ខខណ្ឌចូលរួម៖
បេក្ខភាពទាំងអស់ត្រូវមានសញ្ជាតិខ្មែរ មានអាយុចាប់ពី២០ ដល់៣០ឆ្នាំ
អាចចូលរួមជាលក្ខណៈទោល និងក្រុម (ការចូលរួមជាក្រុមមានសិទ្ធិអាទិភាព)
ពុំមានជាប់កុងត្រាជាមួយផលិតកម្មនានា
អាចច្រៀងជាមួយហ្គីតា ឬច្រៀងគោកក៏បាន
បទចម្រៀងថ្មីមិនចម្លងពីគេ។ បទចម្រៀង Cover មិនអនុញ្ញាតឲ្យចូលរួមទេ
របៀបចូលរួម៖
បេក្ខជនទាំងអស់ត្រូវផ្ញើវីដេអូស្នាដៃចម្រៀងជាក្រុម ឬទោល ដែលមានរយៈពេលពី២ ទៅ៣នាទី មកកាន់អ៊ីម៉ែល mml@sabay.com ។ ផុតកំណត់ទទួលស្នាដៃត្រឹមថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៨។ វីដេអូអាចថតតាមទូរស័ព្ទក៏បាន តែត្រូវប្រាកដថា សំឡេងច្បាស់ល្អ។ បេក្ខជនដែលមានទេពកោសល្យខ្ពស់ ជាងគេនឹងត្រូវបានទាក់ទងមកធ្វើតេស្ដសាកល្បងសមត្ថភាពផ្ទាល់។
នៅចាំអីទៀត! មានឱកាសឈ្នះទាំងប្រាក់រង្វាន់ និងក្លាយជាតួសម្តែងទៀតនោះ រួសរាន់និពន្ធបទចម្រៀង រួចថតសំឡេង ហើយផ្ញើមកកាន់ក្រុមការងារឥឡូវនេះមក៕