• 2016-10-03 07:20:04
  • Road Safety
ស៊ូ ស៊ីរីកា ត្រៀម បញ្ចេញ original song ៥ បទ ស៊ូ ស៊ីរីកា ត្រៀម បញ្ចេញ original song ៥ បទ
  • 2016-10-03 07:20:04
  • Road Safety

ម្ចាស់​បទ "ស្រលាញ់​បង​លើស​ហើយ" ស៊ូ ស៊ីរីកា បាន​ឲ្យ​ដឹង​ថា​ឆាប់​!​ខាង​មុខ​នេះ​ នាង​នឹង​ចេញ​ចម្រៀង Original មួយ​អាល់ប៊ុម​ជាមួយ​តារា​ចម្រៀង​ប្រុស​ម្នាក់ ក្នុង​នោះ​​នាង​មាន ៥ បទ​ម្នាក់ឯងតែ​ម្ដង។     តារា​ស្រី​វ័យ ២១ ឆ្នាំ​បាន​បន្ថែម​ទៀត​ថា ខាង​ក្រុមហ៊ុន​នឹង​ចេញ original song ឲ្យ​នាង ក្រោយ​ភ្ជុំបិណ្ឌ​ហើយ។ "ក្នុង​មួយ​អាល់ប៊ុម​ចម្រៀង original នោះ​មាន​តារា​ច្រៀង​ពីរ​នាក់ ក្នុង​នោះ​មាន​ខ្ញុំ និង​មាន​តារា​ចម្រៀង​ប្រុស​១​រូប​ទៀត តែ​ខ្ញុំ​អត់​ទាន់​ដឹង​ថា​ជា​នរណា​ទេ។”   ស៊ីរីកា បន្ត​ថា ចម្រៀង​ដែល​ត្រៀម​នោះ នាង​បាន​ពិនិត្យ និង​ហាត់​សម​ច្រៀង​បាន​ខ្លះ​ៗ​ហើយ។ ដោយ​មួយ​អាល់ប៊ុម​នោះ​កញ្ញា​មាន ៥ បទ និង​តារា​ប្រុស​ម្នាក់​ទៀត​មាន ៥ បទ​ដែរ។ "ខ្ញុំ​បាន​ហាត់​សម​ខ្លះ​ៗ​ដែរ​ហើយ​បង ហើយ ៥ បទ​ដែល​ខ្ញុំ​ត្រៀម​នោះ​មាន ២ បទ​ជា​ប្រភេទ​ញាក់​កន្ត្រាក់​អារម្មណ៍ និង​៣​បទ​ទៀត​ជា​ប្រភេទ​មនោសញ្ចេតនា”។     កញ្ញា ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ចាប់ពី​ពេល​នេះ​ទៅ​នាង​នឹង​កាត់​បន្ថយ​ការ​ច្រៀង​ចម្រៀង copy និង​សំណូមពរ​ឲ្យ​ទស្សនិកជន​ជួយ​គាំទ្រ original song របស់​នាង​ផង៕     ចុចអាន៖រថយន្ត​ស៊េរី​ទំនើប ស៊ូ ស៊ីរីកា រលត់​កណ្ដាល​ផ្លូវ     អត្ថបទ៖ទ្រី រ៉ាវី

  • 2016-04-06 09:54:52
  • ជីវិតតារា
ស៊ូ ស៊ីរីកា ចំណាយ​ ១ ម៉ឺន​ដុល្លារ​ធ្វើ​ខួបកំណើត ស៊ូ ស៊ីរីកា ចំណាយ​ ១ ម៉ឺន​ដុល្លារ​ធ្វើ​ខួបកំណើត
  • 2016-04-06 09:54:52
  • ជីវិតតារា

ស៊ូ ស៊ីរីកា តារា​ស្រី​និយម​ច្រៀងបទ​​ភាសា​អង់គ្លេស និង​ជា​សមាជិក​ថ្មី​ក្នុង​ផលិតកម្ម Town ​ទើប​បាន​ប្រារព្ធ​កម្មវិធី​ខួបកំណើត​កាលពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន ​ដោយ​បាន​ចំណាយ​អស់ ១ ម៉ឺន​ដុល្លារ។   ម្ចាស់​បទ "ស្រលាញ់​បង​លើស​ហើយ” បន្ត​ទៀត​ថា "ក្នុង​កម្មវិធី​ខួប​កំណើត​នេះ​រៀបចំ​ឡើង​អស់​ប្រហែល​ជា ១ ម៉ឺន​ដុល្លារ ​គឺ​ម៉ាក់​យាយ​របស់​ខ្ញុំចំណាយ”។  ក្នុង​ឱកាស​ខួប​គម្រប់​វ័យ ២១ ឆ្នាំ​នេះ​ចៅ​ស្រី​អតីត​តារា​សម្ដែង​ល្បី​ឈ្មោះ​ជំនាន់​ដើម​គឺ​អ្នក​ស្រី កែវ មន្ថា ដដែល​បន្ថែម​​ថា​គ្រាន់តែ​ចង់​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ជួប​រឿង​ល្អ​ៗ​អាយុ​វែង និង​ធ្វើអ្វី​សម្រេច​ជោគជ័យ​ដូច​បំណង​តែ​ប៉ុណ្ណោះ។   កញ្ញា​បាន​បន្ត​ទៀត​ថា​ខួប​កំណើត​នេះ​ធ្វើឡើង​មិន​មែន​ជា​ការ​អួតអាង​អ្វី​ឡើយ តែ​ដើម្បី​ឲ្យ​ចម្រុងចម្រើន​ដល់​ខ្លួនឯង។ ម្យ៉ាង​ទៀត ក៏​​មាន​ការបញ្ចុះ​តម្លៃ​​ខ្លះ​ទៀត​ផង​ ទើប​អាច​រៀប​ចំ​បាន​យ៉ាង​រលូន​បែប​នោះ ដូច​ជា​ការ​រៀបចំ​ផ្កា​ស្រស់​លម្អ​រោង​ក្នុង​ផ្ទះ​សម្រាប់​ពិធី​ខួប​កំណើត​នោះ​ជា​ដើ៕         អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្ដល់ឲ្យ