• 2016-11-03 08:45:38
  • ព័ត៌មាន
ស្រី អ៊ីត បើកកកាយរឿង​ទ្រព្យ​សម្បត្តិ បន្ទាប់ពីអតីតស្វាមីរៀប​ការ​ប្រពន្ធ​​ថ្មី ស្រី អ៊ីត បើកកកាយរឿង​ទ្រព្យ​សម្បត្តិ បន្ទាប់ពីអតីតស្វាមីរៀប​ការ​ប្រពន្...
  • 2016-11-03 08:45:38
  • ព័ត៌មាន

អតីត​ស្វាមី​របស់ តារា​កំប្លែង ស្រីអ៊ីត បាន​រៀប​ការ​ប្រពន្ធ​ថ្មី​ហើយ​កាល​ពី​សប្ដាហ៍​មុន​នេះ បន្ទាប់​ពី​ចែក​ផ្លូវ​គ្នា​​ជិត១ឆ្នាំ ។ តារា​កំប្លែង​ស្រី​រូប​នេះ​ថ្លែង​ថា មិន​ខ្វល់​អ្វី​ឡើយ កុំឲ្យ​តែ​មក​រំខាន​ក្រុម​គ្រួសារ​នាង​ទៅ​គ្រប់គ្រាន់​ហើយ ត្បិត​អី​​កាល​លែង​គ្នា ប្ដី​នាង​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​គ្មាន​ទុក​ឲ្យ​កូន អ្វី​ខ្លះ​ឡើយ។     "លែងលះ​គ្នា​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង​ការ​ប្រពន្ធ​បាត់​ហើយ​យក​ទ្រព្យ​​ទាំងអស់ អត់​ចែក​កូន​សូម្បី​បន្តិច នឹង​តើ​​អ្នក​ណា​ជា​អ្នក​ចិត្ត​ដាច់?" ស្រីអ៊ីត ប្រាប់sabay។ នាង​បាន​បន្ត​ថា ទ្រព្យសម្បត្តិ​ដែល​នាង​ខំ​ប្រឹង​រក​ជា​មួយ​​គ្នា​ជិត​​១០ឆ្នាំ​​​នោះ​មាន ឡាន​២គ្រឿង ម៉ូតូ១ និង ខ្សែក​មាស១តម្លឹង រួម​ទាំងក្រុម​អក​កាដង់​១វង់។   តាម​ឲ្យ​ដឹង​ពី​ ស្រី អ៊ីត នាង​ប្រាប់​ថា​អតីត​ស្វាមី​នាង​​ឈ្មោះ ឡេង ប៊ុនហុង ​បាន​​បានរៀបការ​ជា​មួយ​អ្នក​រកស៊ី​ម្នាក់ ដែល​ជា​អ្នក​រស់​នៅ​ស្រុក​ភូមិ​ជា​មួយ​គ្នា​ កាល​ពី​ថ្ងៃ​ទី២០ ខែ តុលា ឆ្នាំ២០១៦ កន្លង​ទៅ។     តារា​កំប្លែង​ស្រីក្នុងក្រុម​លោក​តាវ៉ិចទ័ររូបនេះ អះអាង​ថា មួយ​រយៈ​ចុង​ក្រោយអតីត​ស្វាមី​​​នាង ឧស្សាហ៍ ​ឆាត​ក៍​ដូច​ជា​​ទូរស័ព្ទ​មក​កូន​ស្រី ជា​ញឹក​ញាប់ ហាក់​ដូច​ជា​​បារម្ភ​ខ្លាំង។ ជាមួយ​គ្នានេះ ស្រី​អ៊ីត​ ប្រាប់ថា​នាងសុំ​ស្នើ​ឲ្យអតីត​ស្វាមី​ ​បញ្ឈប់​សកម្មភាព​ទាំង​នោះ ព្រោះថានាង​​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចិញ្ចឹម​កូន​ស្រី​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ហើយ។   ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាងលើ ក្រុម​ការងារ​​ Sabay​ បាន​ធ្វើ​ការ​ទាក់​ទង​ទៅ​អតីត​ស្វាមី ​​ស្រី ​អ៊ីត​ ដើម្បី​ធ្វើ​ការ​បកស្រាយ តាម​រយៈ​លេខ​ទូរ​ស័ព្ទ​ដែល​នា​ង​​បាន​ឲ្យ​ ប៉ុន្តែ​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​៕   អត្ថបទ៖ ខុត សីហា

  • 2016-08-09 06:11:10
  • ជីវិតតារា
ស្រី​អ៊ីត ប្រកែក​ស្នេហ៍​ជា​​មួយ​តារា​ថ្មី​ម្នាក់ ស្រី​អ៊ីត ប្រកែក​ស្នេហ៍​ជា​​មួយ​តារា​ថ្មី​ម្នាក់
  • 2016-08-09 06:11:10
  • ជីវិតតារា

តារា​កំប្លែង​​ស្រី​អ៊ីត ត្រូវ​បាន​​ប្រភព​ច្បាស់​ការ​មួយ​​ទម្លាយ​ឲ្យ​ដឹង​ថា កំពុងតែ​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​តារា​សម្ដែង​វ័យ​​ក្មេង​ម្នាក់ ប៉ុន្តែ​ដំណឹង​នេះ ភាគី​ទាំង​សងខាង​​​ប្រកែក ដោយ​លើក​ឡើង​ថា ​គ្រាន់​តែ​ជា​ដៃគូ​សម្ដែង និង​រាប់​អាន​គ្នា​​ប៉ុណ្ណោះ។     ប្រភព​ខាង​​លើ​ដែល​សូម​​មិន​​បញ្ចេញ​ឈ្មោះ​នោះ ​បាន​រៀប​​រាប់​ឲ្យ​ដឹង​ថា បុរស​ដែល​​ប្រុស​ស្នេហ៍​របស់ ស្រី​អ៊ីត ​មាន​ឈ្មោះ អ៊ុក ដារត្ន័ គឺ​ជា​តារា​សម្ដែង​ថ្មី​ម្នាក់ ដោយ​អ្នក​ទាំង​២​​​មាន​ទំនាក់ទំនង​ស្នេហ៍​ជា​មួយ​គ្នា​ជាង១ឆ្នាំ​មក​ហើយ។   ប្រភព​ដដែល​​នោះ​បាន​​បន្ត​ថា លោក​អ៊ុក ដារត្ន័ មាន​វ័យ​ក្មេង​ជាង​ស្រី​អ៊ីត មិន​ក្រោម​៥ឆ្នាំ​នោះ ស្រលាញ់​គ្នា​យ៉ាង​ស្អិតល្មួត ដោយ​ពេល​ទៅ​ណា​មក​ណា ​តែងតែ​​បើក​ឡាន​ជូន​ស្រីអ៊ីត​រហូត ហើយ​ទំនាក់​ទំនង​ស្នេហ៍​នេះ​​សមាជិក​ក្នុង​ក្រុម​កំប្លែង ​CBS គឺ​ដឹង​ស្ទើរ​គ្រប់​គ្នា។   ប្រភព​នោះ​បាន​លើក​ឡើង​​ថា គូស្នេហ៍១គូ​ខាង​លើ​ មិន​ដឹង​ថា​ពិត​ប្រាកដ​ឬ​ជា​ការ​លេងសើច ដើម្បី​ប្រជាប្រិយភាព ព្រោះ​ក្រោយ​ពី​មាន​អ្នក​ទាំង២ ចាប់​ផ្ដើម​មាន​ស្នេហ៍​ជា​មួយ​គ្នា​នោះ​លោក អ៊ុក ដារត្ន័ មាន​ឱកាស​បាន​សម្ដែង​រឿង ជា​បន្ត​បន្ទាប់ ហើយ​ថ្មីៗ​នេះ បាន​ទាំង​ធ្វើ​តួឯក​ក្នុង​រឿង​ថ្មី​មួយ​ទៀត​ផង។     ឆ្លើយ​តប​ជា​មួយ ​Sabay ស្រីអ៊ីត​ បាន​បដិសេធន៍​ទាំង​ស្រុង ដោយ​នាង​ចាត់​ទុក​​ការ​លើក​ឡើង​ខាង​លើ ​គឺ​ជា​ការ​បង្កាច់បង្ខូច​កិត្តិយស​​​នាង​ប៉ុណ្ណោះ។ ប្អូន​ស្រី​បង្កើត​នាយ​ក្រូច​រូប​នេះ​បាន​បញ្ជាក់​ថា អ្នក​ទាំង២​គ្រាន់តែ​ដៃគូ​សម្ដែង និង​ជា​​មិត្តភ័ក្ដិ​​ប៉ុណ្ណោះ មិន​​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​គ្នា​ឡើយ។   ស្រីអ៊ីត​លើក​ឡើង​​ថា មិន​ទាន់​គិត​រឿង​គូស្រករ​ជា​ថ្មី​ឡើយ រង់ចាំ​ពេល​​វេលា​យូរ​បន្តិច ត្បិត​អី​​ទើប​តែ​ចែក​ផ្លូវ​គ្នា​មួយ​ស្វាមី​ មិន​បាន​១ឆ្នាំ​ស្រួល​​បួល​ផង ។   ចំណែក​ លោក អ៊ុក ដារត្ន័ លើក​ឡើង​ស្រដៀង​គ្នា​នឹង​ស្រី​អ៊ីត តារា​រូប​នេះ​អាង​ថា ខ្លួន​ហ៊ាន​ស្បថ​ប្រសិន ប្រសិន​បើ​មាន​ទំនាក់ទំនង​ស្នេហ៍​​ជា​​មួយ​ស្រីអ៊ីត​ដូច​ការ​លើក​ឡើង​មែន​នេះ។ អ៊ុក ដារត្ន័ បញ្ជាក់​ថា ខ្លួន​ស្រលាញ់​ស្រីអ៊ីត​ដូច​ជា​បង​ស្រី មិន​បាន​មាន​គំនិត ផ្សេង​ឡើយ៕     អត្ថបទ៖ ខុត សីហា ​