• 2017-01-01 01:25:07
  • ព័ត៌មាន

ទីបំផុត ខេមរៈ ស្រីពៅ ចេញ​មុខ​ហើយ

  • 2017-01-01 01:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ប៉ុន្មាន​នាទី​មុន​នេះ​ប៉ុណ្ណោះ ខេមរៈ ស្រីពៅ ដែល​រង​ព័ត៌មាន​ជួប​គ្រោះ​កើត​មហារីក​ស្បែក បាន​ចេញ​មុខ​តាម​រយៈ​វីដេអូ​ឃ្លីប​ខ្លី​មួយ​បក​ស្រាយ​ពី​ស្ថានភាព​ជំងឺ​នាង​នា​ពេល​បច្ចប្បន្ន។

តាម​វីដេអូ​ឃ្លិប​៣០វិនាទី ខេមរៈ ស្រីពៅ បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រិយមិត្ត​អ្នក​គាំទ្រ ដែល​បារម្ភ​ពី​នាង ប៉ុន្តែ​នៅ​ពេល​នេះ នាង​បាន​ធូរ​ស្រាល​ហើយ។ "នាង​ខ្ញុំ​ខេមរៈ ស្រីពៅ មាន​ការ​នឹក​រលឹក​បង​ប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ ហើយ​នាង​ខ្ញុំ​សូម​អរគុណ​បង​ប្អូន​ទាំង​អស់​គ្នា ដែល​គាំទ្រ​នាង​ខ្ញុំ បារម្ភ​ពី​សុខ​ទុក្ខ​នាង​ខ្ញុំ ពេល​នេះ ខ្ញុំ​បាន​ធូរ​ស្បើយ​ហើយ និង​សូម​ជូន​ពរ​បង​ប្អូន​ទាំង​អស់​ឆ្នាំ​ថ្មី​នេះ មាន​សុខភាព​ល្អ សំណាង​រក​​ស៊ី​មាន​បាន​ទាំង​អស់​គ្នា"។

វីដេអូ​របស់ ស្រីពៅ បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ដាក់​ឈ្មោះ​ថា Khemarak Sereymun Cambodia។ យ៉ាង​ណា មិន​ដឹង​ថា​ នេះ​ជា​វីដេអូ​ថត​ថ្មី ឬ​យ៉ាង​ណា​ទេ ដោយ​ភាគី​ខាង​ស្រីពៅ មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បាន​នៅ​ឡើយ​រសៀល​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់