ពិតជាគួរឲ្យស្ងើចសរសើរបុរស់សាក់រូប ស្រីពៅ មែន
ខេមរៈ សិរីមន្ដ ទម្លាយដើមចមធ្វើឱ្យ ស្រីពៅ ធ្លាក់ខ្លួនឈឺ
ទិដ្ឋភាព ថ្ងៃខួបគម្រប់ ៣ឆ្នាំរបស់ស្រីពៅ
ពិធីបូជាសពរបស់កញ្ញា ខេមរៈ ស្រីពៅ បានធ្វើឡើងនៅវត្តសំរោងអណ្ដែត ដោយគ្រួសាររួមទាំងមិត្តភ័ក្ដិសិល្បៈ និង Fan ជាច្រើនបានចូលរួម
ត្រឹមដើមឆ្នាំ២០១៩ នេះ មច្ចុរាជហាក់មិនប្រណី បានឆក់យកជីវិតតារាច្រើនដួង ឲ្យឃ្លាតឆ្ងាយពីក្រុមគ្រួសារ យ៉ាងអាណោចអាធ័មបំផុត
ដោយអ្នកគាំទ្រ ចង់ឃើញសពកញ្ញា ខេមរៈ ស្រីពៅ និងមានបំណងចង់ចូល
រោងបុណ្យសព ដែលធ្វើរួចរាល់ក្នុងរូបភាពខាងក្រោមនេះ ត្រូវបាន
មរណភាពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ នៅថ្ងៃនេះបានធ្វើឲ្យមហាជនមានការក្តុកក្តួលយ៉ាងខ្លាំង
កញ្ញា ខេមរៈ ស្រីពៅ ប្អូនស្រីលោកខេមរៈ សិរីមន្ត បានទទួលមរណភាពនៅថ្ងៃនេះ
ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលដែលតារាចម្រៀង ខេមរៈ ស្រីពៅ ប្រកាសប្រាប់មហាជននៅទំព័រហ្វេសប៊ុកថានឹងវិល
វីដេអូខាងក្រោមនេះ គឺជាឈុតក្រៅឆាកបទ "ស្រុកខ្ញុំគេរាំតែអញ្ចឹង" របស់តារាចម្រៀង...
ទើបតែប៉ុន្មាននាទីមុននេះប៉ុណ្ណោះ ខេមរៈ ស្រីពៅ ដែលរងព័ត៌មានជួបគ្រោះកើត...
សាន់ដេ ឆ្លើយតបចំពោះការរិះគន់ក្នុងបណ្ដាញសង្គម Facebook និង Youtube ទៅលើអាល់ប៊ុមចូលឆ្នាំថ្មី ពីតារាចម្រៀងល្បីឈ្មោះ ខេមរៈ សិរីមន្ត និងខេមរៈ ស្រីពៅ ថា ចម្លងបទចម្រៀងមកពីថៃ។ បទចម្រៀងទស្សនិកជនរិះគន់ខ្លាំងលើតារាចម្រៀងទាំងពីរ គឺបទ "រាំកាឡុក" និង បទ "រាំនឹងខ្ញុំ" យកលំនាំពីបទ I Fine Thank You Love You។ ស្រីពៅ និងសិរីមន្ត រងការរិះគន់ពីទស្សនិកជនចំពោះយកលំនាំបទចម្រៀងពីថៃ អ្នកចាត់ការទូទៅផលិតកម្ម សាន់ដេ ឡាយ សុកចំរើន និយាយថា៖ "ខ្ញុំទទួលស្គាល់ការរិះគន់ពីទស្សនិកជនរឿងបទចម្រៀងពីនេះ។ តែខ្ញុំសូមឱ្យទស្សនិកជនមើលផងយើងធ្វើថ្មីច្រើនណាស់ឆ្នាំនេះរហូត ៧០% ហេតុអ្វីមករិះគន់តិចតួចបែបនេះ។ យើងមិនទាន់ឈានទៅធ្វើបទថ្មីបាន ១០០% ទេ ព្រោះទីផ្សារយើងនៅមានកម្រិត"។ លោក ឡាយ សុកចំរើន បន្តថា ប្រសិនបើផលិតកម្ម ផលិតចម្រៀងថ្មីសុទ្ធទាំងអស់ អាចនឹងដួលរលំ ព្រោះត្រូវចំណាយដើមទុន និង ពេលវេលាច្រើន ស្របពេលដែលទស្សនិកជនខ្មែរមួយចំនួននៅមិនទាន់ហ៊ានទិញចម្រៀង Original ឱ្យបានទាំងអស់គ្នានៅឡើយគឺចូលចិត្តទិញរបស់ក្លែងក្លាយ។ តាមរយៈការរិះគន់ខ្លាំងពីទស្សនិកជនលើបណ្ដាញសង្គម Facebook និង Youtube លើចម្រៀងត្រៀមចូលឆ្នាំថ្មីរបស់ ខេមរៈ សិរីមន្ត និងខេមរៈ ស្រីពៅ ខាងលើ អ្នកចាត់ការទូទៅវ័យក្មេងរូបនេះ អះអាងថាផលិតកម្មលោកបានព្យាយាមកាត់បន្ថយការចម្លងស្នាដៃឱ្យនៅកម្រិតទាបបំផុតទៅថ្ងៃមុខ។ ក្នុងនោះផលិតកម្មត្រៀមនឹងឱ្យតម្លៃខ្ពស់សម្រាប់យុវជនក្មេងៗជំនាន់ក្រោយ មានសមត្ថភាពក្នុងការតែងនិពន្ធជាស្នាដៃថ្មីសុទ្ធ។ ទាក់ទងនឹងបញ្ហានេះដែរ អ្នកនិពន្ធ ខេមរៈ ភារុណ ត្រូវជាបងប្រុស ខេមរៈ សិរីមន្ត និង ខេមរៈ ស្រីពៅ និង ជាអ្នកនិពន្ធបទចម្រៀង "រាំកាឡុក" និង បទ "រាំនឹងខ្ញុំ" យកលំនាំតាមបទថៃ បានលើកឡើងថា ការតែងនិពន្ធមិនអាចផ្គាប់ចិត្តអ្នកស្ដាប់បាន ១០០% ទេ។ លោកបានបញ្ជាក់ដូច្នេះថា៖ "ខ្ញុំសួរទៅពួកគាត់រិះគន់ហ្នឹងវិញបានទិញឌីស original ស្ដាប់ហើយឬនៅ។ បើពួកគាត់មិនទាន់គាំទ្រស្នាដៃថ្មីផង ឱ្យគេផលិតស្នាដៃថ្មី ១០០ភាគរយម៉េចកើត។ ក្រុមហ៊ុនគេត្រូវការចំណេញដែរ បើធ្វើតែបទថ្មីអត់អ្នកទិញស្ដាប់ គេមិនដួល"។ អ្នកនិពន្ធរូបនេះស្នើឱ្យអ្នករិះគន់ពិចារណាឱ្យបានច្រើន មុននឹងធ្វើការរិះគន់ទៅលើនរណាម្នាក់ ឬផលិតកម្មណាមួយ ហើយស្នើឱ្យជួយគាំទ្រស្នាដៃបង្កើតថ្មី ដើម្បីឱ្យផលិតកម្ម ក៏ដូចជាអ្នកនិពន្ធឈានទៅរកការកាត់បន្ថយទាំងស្រុងពីការចម្លងស្នាដៃពីបរទេស។ https://youtu.be/dHoLk3eQs6A https://youtu.be/NmRDOiYHHFA បទចម្រៀង "រាំកាឡុក" របស់ ខេមរៈ សិរីមន្ត និងបទ "រាំហ្នឹងខ្ញុំ" របស់ ខេមរៈ ស្រីពៅ គឺជាបទចម្រៀងត្រៀមចូលឆ្នាំប្រពៃណីជាតិខាងមុខ ក្នុងផលិតកម្ម សាន់ដេ។ បើទោះជាមានការរិះគន់ខ្លាំងក្ដីពីទស្សនិកជនលោក ឡាយ សុកចំរើន អះអាងថា បទចម្រៀងខាងលើកំពុងតែលក់ដាច់បំផុត ១ គុណជា ១០ នាពេលបច្ចុប្បន្ន ដោយក្នុងនោះ ផលិតកម្មលក់ត្រឹម ២៥០០៛ ប៉ុណ្ណោះ ក្នុងមួយអាល់ប៊ុម។ លោក ឡាយ សុកចំរើន និយាយថា៖ "រិះគន់មែន តែអាល់ប៊ុម រាំកាឡុក ហ្នឹង លក់ដាច់មួយ គុណជា ១០នាពេលនេះ។ យើងសន្យាថា នឹងរកអ្វីដែលថ្មីសម្រាប់ទស្សនិកជនតទៅទៀតដើម្បីចៀសវាងការរិះគន់"៕ អានអត្ថបទបន្ត៖ ត្រួសៗពីបរិវេណ និង ពិធីការ កម្មវិធីជប់លៀងមង្គលការដ៏ អានអត្ថបទបន្ត៖ ពិធីសែនចងដៃ មង្គលការអ្នកឧកញ៉ា គិត ម៉េង អានអត្ថបទបន្ត៖ រូបភាពបន្ថែមស្អាតៗត្រជាក់ភ្នែក ពីមង្គលការសេដ្ឋីខ្មែរ គិត ម៉េង អត្ថបទ៖ អ៊ីង សុឡា
កម្សាន្ត