• 2017-10-13 16:25:00
  • ព័ត៌មាន

ពាន់ ភួង​បុប្ផា គ្រោង​ចេញ​ពី​ផលិត​កម្ម​ Town ក្រោម​ហេតុ​ផល​២យ៉ាង

  • 2017-10-13 16:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចុះ​កុងត្រា​រយៈ​ពេល​៥ឆ្នាំ​ជាមួយ​ផលិត​កម្ម Town ក្នុង​អំឡុង​ឆ្នាំ ២០១៦ ពេល​នេះ​អ្នក​ស្រី ពាន់ ភួង​បុប្ផា គ្រោង​នឹង​ចេញ​ពី​ផលិត​កម្ម​នេះ​ហើយ ដោយសារ​ហេតុ​ផល​២​យ៉ាង​ធំ​ៗ។

ផលិត​ករ​ និង​ជា​អ្នក​ដឹក​នាំ​រឿង​ដ៏​ល្បី​អ្នក​ស្រី ពាន់ ភួង​បុប្ផា បាន​ប្រាប់ Sabay ថា អ្នក​ស្រី​គ្រោង​នឹង​ចេញ​ពី​ផលិត​កម្ម Town មុន​កុងត្រា​កំណត់ ក្រោយ​ពី​អ្នក​ស្រី​បញ្ចប់​ការ​ងារ​ផលិត​រឿង២​ចុង​ក្រោយ​ជា​ស្ថាពរ​គឺ​រឿង "សម្បត្តិ​បុរស” និង​រឿង "រ៉ៃ​មាស”។ ហេតុផល​ដែល​នាំ​ឱ្យ​ផលិតករ​រូប​នេះ ត្រូវ​ចាក​ចេញ​ពី​ផលិត​កម្ម Town គឺ​ដោយសារ​អ្នក​ស្រី​មាន​បញ្ហាសុខ​ភាព និង​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង(stress)។

“ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ការ​ងារ​នេះ​ឱ្យ​ចប់​ក្នុង​ឆ្នាំ​២០១៧​នេះ ចប់​ការ​ងារ​បាន​ខ្ញុំ​ចេញ ព្រោះ​ខ្ញុំ​ទម្លាប់​ធ្វើ​ការ​អី​ គឺ​ធ្វើ​ឱ្យ​ចប់​បាន​ខ្ញុំ​ស្ងប់​ចិត្ត ហើយ​ខ្ញុំ​នឹង​ឈប់​សម្រាក​ពី​ការងារ​នេះ​មួយ​រយៈ។ ខ្ញុំ​ចេញ​​ដោយសារ​តែ​បញ្ហា​សុខ​ភាព និង​សម្ពាធ​ផ្លូវ​ចិត្ត យើង​ចាស់​ហើយ​ការ​ងារ​វា​មិន​ដូច​នៅ​ក្មេង​ទេ យើង​ជា​អ្នក​ផលិត​កុន​ត្រូវ​ការ​គិត​ច្រើន ពេល​ខ្លះ​ស្ត្រេស​ខ្លាំង​ណាស់ អីចឹង​ខ្ញុំ​ចង់​ឱ្យ​ខ្លួន​ឯង​សម្រាក​ខ្លះ”។

ក្រោយ​ពី​ចេញ​ពី​ផលិត​កម្ម​ថោន អ្នក​ស្រី​បញ្ជាក់​ថា​នឹង​មិន​ធ្វើ​ការ​ឱ្យ​ផលិត​កម្ម​ណា​ផ្សេង​ទៀត​ទេ អ្នក​ស្រី​អាច​នឹង​ទៅ​អាមេរិក​មួយ​រយៈ ឬ​អ្នក​ស្រី​អាច​ផលិត​រឿង​ដែល​ខ្លួន​ស្រលាញ់ ជា​លក្ខណៈ project វិញ ។ តាំង​ពី​ផលិតករ ពាន់ ភួង​បុប្ផា ចូល​ខ្លួន​ក្នុង​វិស័យ​ភាពយន្ត​អ្នក​ស្រី ផលិត​រឿង​បាន​ប្រមាណ​៦០រឿង​ ទាំង​ខ្នាត​ធំ ​និង​តូច ហើយ​រឿង​របស់​អ្នក​ស្រី ភាគ​ដ៏​ច្រើន​ត្រូវ​បាន​មហាជន​គាំទ្រ​ និង​សរសើរ​មិន​ដាច់​ពី​មាត់​ថា​មាន​បង្កប់​នូវ​ការ​អប់រំ និង​និយាយ​ពី​បញ្ហា​ពិត​ក្នុង​សង្គម​គ្រួសារ៕

ចុចអាន៖

អត្ថបទ៖ ប៉ូ សាគុន

មតិយោបល់