ចាក់ដោតជីវិតប្រចាំថ្ងៃរវាងកូន និងម្ដាយ
មួយរឿងនេះ អ្នកស្រី ជឿជាក់ខ្លាំង
“រសជាតិអ្នកមាន៣” សម្ពោធដាក់បញ្ចាំង
មាស សុខសោភា និងចែម ស្រីលក្ខណ៍ នឹងចូលខ្លួនច្រៀងក្រាលរឿងឲ្យ ពាន់ ភួងបុប្ផា
អ្នកស្រី ពាន់ ភួងបុប្ផា បានលើកយកហេតុផលថា...
ប្រហែលជិតដល់ពេលសម្រាកមែនទែនហើយ! ពាន់ ភួងបុប្ផា ប្រកាសឈប់ផលិតរឿងភាគ
ពាន់ ភួងបុប្ផា៖ ស្នាដៃភាពយន្ដចេញពីខ្ញុំ នៅសល់មិនច្រើនទៀតទេ
អ្នកនិពន្ធ និងដឹកនាំរឿងក៏ល្បីរូបនេះ បានប្រាប់ Sabay ថា...
មិនធ្លាប់សម្ដែងរឿងទាល់តែសោះនាងតូច ម៉ូនី វិជ្ជរា ក្ដោបបានតំណែងតួឯកក្នុងខ្សែភាពយន្តភាគរឿង"តួគេខ្ញុំ
ផលិតករដ៏ល្បី អ្នកស្រី ពាន់ ភួងបុប្ផា បានផលិតរឿងខ្នាតធំនិងតូចជាច្រើនរឿង ហើយរឿងដែលអ្នកស្រីពេញចិត្
ក្នុងជីវិតប្រឡូកក្នុងវិស័យការងារទោះការងារតូចឬធំ តែងតែជួបបញ្ហាជានិច្ច គ្រាន់តែថាបញ្ហានោះធ្ងន់ធ្ងរឬស្រាល់តែប៉ុណ្ណោះ តែចំពោះអ្នកស្រី ពាន់ ភួងបុប្ផា ជួបបញ្
បន្ទាប់ពីចុះកុងត្រារយៈពេល៥ឆ្នាំជាមួយផលិតកម្ម Town ក្នុងអំឡុងឆ្នាំ ២០១៦ ពេលនេះអ្នកស្រី ពាន់ ភួងបុប្
អ្នកនិពន្ធ និងដឹកនាំរឿងដ៏ល្បីមួយរូបប្រចាំប្រទេសកម្ពុជា អ្នកស្រី ពាន់ ភួងបុប្ផា បានស្រាវជ្រាវរឿងពិតចេញពី
ខ្សែភាពយន្តដែលជាស្នាដៃដឹកនាំថ្មីមួយទៀតរបស់អ្នកស្រី ពាន់ ភួងបុប្ផា ក្នុងឆ្នាំ ២០១៦ ដែលមានការចូលរួមសម្ដែងដោយតារាល្បីៗរួមទាំងអ្នកនាង អម្ពរ ទេវី នោះ បានចាប់ផ្ដើមក្រុងពាលី និងចេញថតជាផ្លូវការនៅព្រឹកមិញនេះ តែសាមីខ្លួនមិនទាន់បានមកដល់ឡើយ។ អ្នកស្រី ពាន់ ភួងបុប្ផា បានឲ្យដឹងថា ចំពោះអ្នកនាង អម្ពរ ទេវី ត្រូវមកដល់កម្ពុជានៅថ្ងៃទី ១៤ ប៉ុន្តែរហូតដល់ថ្ងៃទី ១៨ សីហា ទើបអ្នកនាងចេញដំណើរការថត ហើយព្រឹកនេះគ្មានវត្តមានអ្នកម្ដាយកូនពីរនេះនោះទេ។ "គាត់ពេលមកថត តែប្លង់របស់គាត់ប៉់ុណ្ណោះ រួចនឹងត្រឡប់ទៅអាមេរិកវិញថ្ងៃ ២៧ សីហា។" អ្នកស្រី ពាន់ ភួងបុប្ផា ក៏បានរៀបរាប់ពីសាច់រឿង "ទឹកចិត្តម្ដាយសម័យថ្មី" ត្រួសៗថា ចង់បង្ហាញពីតថភាពសង្គមខ្មែរបច្ចុប្បន្នរវាងម្ដាយ និងកូនៗ ដោយតួនាទីជាម្ដាយទោះ ក្នុងឋានៈណា តួនាទីណាក៏នៅតែបារម្ភពីកូនគ្រប់ៗគ្នាដែរ ហើយសាច់រឿងទាំងវគ្គមុន និងវគ្គក្រោយនេះ គឺចង់បង្ហាញពីភាពខុសគ្នារវាងកូនសម័យជាង ១០ ឆ្នាំមុន និងកូនសម័យនេះមានភាពខុសគ្នាអ្វីខ្លះ។ ជីដូនតារាចម្រៀង ម៉ានិត បញ្ជាក់បន្ថែមថា ក្នុងសាច់រឿងបែងចែកជាបីវណ្ណៈខុសគ្នា គឺអ្នកមានខ្លាំង ដែលអ្នកនាង អម្ពរ ទេវី ជាតួជំទាវម្ដាយ វណ្ណៈមធ្យមអ្នកនាង ស៊ឹម សូលីកា ជាម្ដាយ មានតួនាទីត្រឹមជាប្រធានអង្គការ និងម្ដាយក្រីក្រ សម្ដែងដោយអ្នកនាង ស្វែង សុជាតា ជាម្ដាយ ដែលអ្នកទាំងបីគឺជាមិត្តភ័ក្ដិនឹងគ្នា។ ម្ចាស់ស្នាដៃរឿង "កុមារី ២៥ ឆ្នាំ" ក៏បានបញ្ជាក់ផងដែរថា រឿងថ្មីនេះមានខ្លឹមសារអប់រំច្រើន និងចង់បង្ហាញឲ្យម្ដាយ និងកូនបច្ចុប្បន្នមានការយោគយល់ ស្ដាប់យោបល់គ្នាទៅវិញទៅមក។ "ដោយសារតែសម័យបច្ចេកវិជ្ជាខ្ពស់ ឬជឿនលឿនពេកទៅ សម្ភារនិយមពេកទៅ ធ្វើឲ្យម្ដាយ នឹងកូនមានគម្លាតពីគ្នាកាន់តែឆ្ងាយ នេះជាចំណុចដែលយើងចង់បង្ហាញនៅក្នុងសាច់រឿងវគ្គនេះ។ ” ចំណែកសារដែលចង់ផ្ដាំទៅទស្សនិកជនគឺ "ការធ្វើបុណ្យទាន់ខែភ្លឺ”។ ពិធីក្រុងពាលីរៀបចំឡើងនៅគេហដ្ឋានផ្ទាល់របស់អ្នកដឹកនាំរឿងខាងលើ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយរឿងនេះ មានការចូលរួមសម្ដែងពីសំណាក់តារាស្រីជើងចាស់ប្រុសស្រីល្បីៗដូចជាអ្នកស្រី ឌី សាវ៉េត អម្ពរ ទេវី ទេព ពរិន្ទដារ៉ូ អ្នកនាង ស៊ឹម សូលីកា ស្វែង សុជាតា សុខ សោម៉ាវត្តី និងកញ្ញា ឌុច លីដា ជាដើម៕ អត្ថបទ៖ទ្រី រ៉ាវី
កម្សាន្ត