
- 2017-11-27 16:25:00
- ភាពយន្ត
កុន៤រឿងដែលផលិតករ ពាន់ ភួងបុប្ផា ពេញចិត្តបំផុត
- 2017-11-27 16:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុន៤រឿងដែលផលិតករ ពាន់ ភួងបុប្ផា ពេញចិត្តបំផុត
ចន្លោះមិនឃើញ
ផលិតករដ៏ល្បី អ្នកស្រី ពាន់ ភួងបុប្ផា បានផលិតរឿងខ្នាតធំ និងតូចជាច្រើនរឿង ហើយរឿងដែលអ្នកស្រីពេញចិត្តក៏មិនតិចដែរ តែរឿងដែលធ្វើឱ្យអ្នកស្រីស្រលាញ់ពេញចិត្តបំផុតនោះ មានតែ៤រឿងប៉ុណ្ណោះ។
អ្នកនិពន្ធ និងដឹកនាំរឿងក៏ល្បីរូបនេះ បានប្រាប់ Sabay ថា តាំងពីអ្នកស្រីផលិតរឿងរហូតមកដល់ឥឡូវបានរាប់សិបរឿងហើយ ទាំងខ្នាតធំ និងតូច តែរឿងដែលធ្វើឱ្យអ្នកស្រីពេញចិត្តជាងគេ ពេលដែលនឹកឃើញពេលណាក៏សប្បាយចិត្តនោះ គឺមានរឿង "ទឹកចិត្តម្ដាយ” "ប្ដីល្អ” "កុមារី២៥ឆ្នាំ” និងរឿង "ទឹកចិត្តម្ដាយសម័យថ្មី”។
អ្នកស្រីបញ្ជាក់ថា មូលហេតុដែលអ្នកស្រីពេញចិត្តរឿងនេះខ្លាំងដោយសារតែរឿងទាំងនោះអ្នកស្រីផលិតដោយចេញពីចិត្ត ដែលបានឆ្លុះបញ្ចាំងអំពីបញ្ហាសង្គមគ្រួសារ និងរឿងលក្ខណៈកំប្លែងតែក្នុងន័យអប់រំ។
“រឿងដែលខ្ញុំផលិត ខ្ញុំស្រលាញ់ទាំងអស់ តែរឿងដែលស្រលាញ់ជាងគេមាន៤រឿងហ្នឹង រឿងទាំងនេះ ខ្ញុំនឹកឃើញពេលណាសប្បាយចិត្តពេលហ្នឹង ដូចរឿង"ប្ដីល្អ" ខ្ញុំនឹកឃើញរឿងហ្នឹងខ្ញុំសប្បាយចិត្តពេញ១ថ្ងៃហ្មង។ យើងចង់កែប្រែសង្គមតាមរយៈរឿង អ្នកខ្លះគាត់អត់ដឹងថាទង្វើដែលគាត់ធ្វើសព្វថ្ងៃហ្នឹងខុសទេ ដល់យើងលេងឱ្យឃើញចឹងទៅ គាត់អាចយល់ខ្លះ”។
តាំងពីអ្នកស្រី ពាន់ ភួងបុប្ផា ផលិតរឿងរហូតមកដល់បច្ចុប្បន្ននេះ បានប្រមាណ៦០រឿង ដោយខ្នាតធំបានប្រមាណ២០រឿង។ រឿងទាំងនោះទទួលបានការគាំទ្រពីទស្សនិកជនទាំងក្នុងប្រទេស និងក្រៅប្រទេស៕